Accessibility links

Breaking News

បទវិចារណកថា៖ គេ​ត្រូវការ​ឱ្យ​មាន​ដំណោះស្រាយ​ការទូត​មួយ​ក្នុង​ប្រទេស​យេម៉ែន


នៅក្នុង​រូប​ដែល​ចេញ​ផ្សាយ​ដោយ UNHCR តារា​សម្តែង​ហូលីវូដ និង​ជា​បេសកជន​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​អ្នកស្រី Angelina Jolie (ស្តាំ) ជាមួយ​បុគ្គលិក UNHCR ដើរ​នៅ​ជំរំ​បណ្តោះ​អាសន្ន​សម្រាប់​ជនភៀសខ្លួន​យេម៉ែន​នៅ Al Kandam ប្រទេស​យេម៉ែន កាលពី​ថ្ងៃអាទិត្យ ទី៦ ខែមីនា ឆ្នាំ២០២២។
នៅក្នុង​រូប​ដែល​ចេញ​ផ្សាយ​ដោយ UNHCR តារា​សម្តែង​ហូលីវូដ និង​ជា​បេសកជន​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​អ្នកស្រី Angelina Jolie (ស្តាំ) ជាមួយ​បុគ្គលិក UNHCR ដើរ​នៅ​ជំរំ​បណ្តោះ​អាសន្ន​សម្រាប់​ជនភៀសខ្លួន​យេម៉ែន​នៅ Al Kandam ប្រទេស​យេម៉ែន កាលពី​ថ្ងៃអាទិត្យ ទី៦ ខែមីនា ឆ្នាំ២០២២។

តទៅ​នេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាល​ពី​ប៉ុន្មានសប្តាហ៍​មុន​នេះ​ សង្គ្រាម​ក្នុងប្រទេស​យេម៉ែន បាន​កើន​ឡើង​ខ្លាំង​ជាងមុន។ ពួក Houthis បានបន្ត​ការ​វាយប្រហារ​ឆ្លង​កាត់​ព្រំដែន​លើ​ប្រទេស​អារ៉ាប៊ីសាអូឌីត ធ្វើ​ឱ្យខូច​ខា​ត​ហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិល​និងបណ្តាល​ឱ្យ​ក្រុម​ជន​ស៊ីវិល​ស្លាប់។​ ការ​វាយ​ប្រហារ​មួយក្នុងបណ្តាការ​វាយ​ប្រហារថ្មីៗ​បំផុត​មាន​ធ្វើ​លើអាកាសយានដ្ឋានស៊ីវិល Abha នៃ​ប្រទេសអារ៉ាប៊ីសាអូឌីត ដែល​នាំ​ឱ្យមនុស្សយ៉ាង​តិច​ណាស់​ ​១២​នាក់​រង​របួស។

ពួក​ Houthis ក៏​បាន​ពង្រីក​ការ​ឈ្លានពាន​របស់​ពួក​គេ​ ដោយ​មាន​រួម​បញ្ចូល​ការ​វាយប្រហារ​ដោយ​ដ្រូន​និង​មីស៊ីល​ ប្រឆាំងនឹង​ប្រទេសអេមីរ៉ាតអារ៉ាប់រួម នាំ​ឱ្យ​មាន​គ្រោះថ្នាក់មិន​មែន​តែ​ដល់​ក្រុម​ជន​ស៊ីវិល​ប្រទេស​នេះ​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់ពលរដ្ឋ​អាមេរិករាប់ម៉ឺន​នាក់រស់នៅ​ក្នុង​តំបន់​ឈូងសមុទ្រ​ពែក្ស​ផងដែរ។ បន្ថែម​ពី​នេះ ​ការ​ប្រយុទ្ធរវាង​ពួក​ Houthis ​និងកងកម្លាំង​ចម្រុះដឹកនាំ​ដោយអារ៉ាប៊ីសាអូឌីត មាន​ធ្វើ​តទៅទៀត​ក្នុង​ខេត្ត Marib សម្បូរ​ប្រេង​នៃ​ប្រទេសយេម៉ែន។​

សហរដ្ឋ​អាមេរិក នៅតែ​ប្តេជ្ញាជួយ​ពួក​សម្ព័ន្ធមិត្ត​ខ្លួន​ក្នុង​តំបន់​ឱ្យ​ការពារ​ខ្លួន​ឯង​ប្រឆាំង​នឹង​សកម្មភាព​អរិភាពរបស់​ពួក Houthis។ សហរដ្ឋ​អាមេរិក​ជឿថា ការទូត​ជាវិធី​សម្រាប់​បញ្ចប់​សង្គ្រាម​នេះ​ ដើម្បី​កែ​លម្អ​ជីវភាព​របស់​ប្រជារាស្ត្រ​យេម៉ែន​ និង​បង្កើត​ឱ្យ​មានឱកាស​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​យេម៉ែនសម្រេចរួម​គ្នាអំពី​អនាគត​របស់​ពួក​គេ​ផ្ទាល់។

នៅក្នុង​សន្និសីទ​មួយ​កាលពី​ពេល​ថ្មីៗ​នេះនៅ​រដ្ឋធានី​វ៉ាស៊ីនតោន លោក Timothy Lenderking ប្រសិត​ពិសេសសហរដ្ឋ​អាមេរិក​ខាង​កិច្ចការ​យេម៉ែនបាន​ប្រកាស​ថា​ ពួក​ Houthis ជា​«ឧបសគ្គចម្បងដល់​ការ​ប្រឹងប្រែង​រក​សន្តិភាព» ក្នុង​ប្រទេសយេម៉ែន។ លោក​បាននិយាយទទូច​ថា​ «គ្មានដំណោះស្រាយ​យោធា​ដល់​សង្គ្រាម​នេះ​ទេ» ហើយ​លោកបានសុំដល់​ភាគី​ទាំង​អស់ឱ្យបន្ថយ​ភាព​តានតឹង ​ហើយ​គោរព​តាម​ច្បាប់មនុស្សធម៌​អន្តរជាតិ​ មានរួម​បញ្ចូល​ច្បាប់​ទាំង​ឡាយ​ណាទាក់ទិន​នឹង​ការ​ការពារក្រុម​ជន​ស៊ីវិល។​

ប្រេសិតពិសេសសហរដ្ឋ​អាមេរិក​រូប​នេះ​បានថ្លែង​ថា ការ​ជួយស្វែង​រក​ដំណោះស្រាយ​ខាង​ការទូត​ស្ថិតស្ថេរ​មួយដល់​សង្គ្រាម​យេម៉ែន​នៅតែ​ជា​អាទិភាពកំពូល​មួយ​នៃ​គោល​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក។​ លោក​បានពោល​ថា៖ «យើង​មិន​មែន​និយាយ​អំពីការ​ឈប់បាញ់​តែ​នៅទី​នេះ​ប៉ុណ្ណោះ​ទេ យើង​និយាយអំពី​ការ​បញ្ចប់សង្គ្រាម​និងជួយ​ប្រទេស​យេម៉ែនឱ្យ​មានភាព​សុខសាន្ត​ធម្មតា​វិញ»។​

ប្រេសិតពិសេស ​Lenderking បានកត់​សម្គាល់​ថា​ ក្នុង​អំឡុង​មួយ​ឆ្នាំ​កន្លង​មក​នេះ កិច្ច​ប្រឹងប្រែង​ខាង​ការទូត​របស់​អាមេរិក​បានធ្វើ​ឱ្យ​មាន​វិធី​សំខាន់ៗ​ពីរ​សម្រាប់​បើក​ផ្លូវ​ឱ្យ​មាន​សន្តិភាព​នៅ​យេម៉ែន។ វីធីទី​មួយ​ គឺ​ការ​មូល​មតិគ្នា​ជា​អន្តរជាតិច្រើន​ជាង​មុន​អំពី​សេចក្តី​ត្រូវការឱ្យ​មាន​ការ​ឈប់បាញ់​មួយនិងដំណោះស្រាយ​នយោបាយ​មួយ។ វិធី​ទី​ពីរ​ គឺ​សម្ទុះ​ដែល​មាន​ឡើងជុំវិញ​«ដំណើរការ​សន្តិភាពដែលគិតគូរ​អំពី​ទស្សនៈ​ផ្សេងៗ​គ្នានៅ​ទូទាំង​ប្រទេស​យេម៉ែន និង​ស្វះស្វែង​បង្កើន​សំឡេងមនុស្ស​ភាគច្រើនបំផុត​នៃ​ប្រទេស​យេម៉ែន​ ដែល​អំពាវនាវឱ្យ​មាន​ការ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា»។

​លោក Lenderking បាន​ថ្លែង​ថា​ មុខនាទីរបស់សហគមន៍​អន្តរជាតិ ​គឺ​«បង្កើត​ឱកាស​មួយសម្រាប់​ឱ្យប្រជាពលរដ្ឋយេម៉ែន​ ដាក់​សម្ពាធ​លើភាគី​ទាំង​អស់​ឱ្យ​ធ្វើ​ឱ្យ​ការណ៍​នេះ​ឱ្យ​អាចកើត​មាន​បាន»។

លោកប្រេសិតពិសេស Lenderking សង្ឃឹម​ថា ឆ្នាំ​២០២២​នេះ​ អាច​ជា​ឆ្នាំ​នាំ​ឱ្យ​មាន​សន្តិភាព​ក្នុង​ប្រទេស​យេម៉ែន។ លោក​បាន​ប្រកាស​ថា៖ ​«សហរដ្ឋ​អាមេរិក​នៅ​តែ​ប្តេជ្ញា​ដល់​បេសកកម្ម​នេះ»៕

XS
SM
MD
LG