Accessibility links

Breaking News

បទវិចារណកថា៖ នៅ​ប្រទេស​យេម៉ែន សេចក្តី​សង្ឃឹម​ដើម្បី​សន្តិភាព​ចុះថមថយ​​​​​​ដោយសារ​ការវាយ​ប្រហារ​របស់​ពួក Houthis មាន​ធ្វើ​តទៅទៀត


រូបឯកសារ៖ ផ្សែង​ហុយ​ចេញ​ពី​នាវា Marlin Luanda នៅ​ទីតាំង​ដែល​ត្រូវ​បាន​គេ​ថា​ជា​ឈូង​សមុទ្រ Aden។
រូបឯកសារ៖ ផ្សែង​ហុយ​ចេញ​ពី​នាវា Marlin Luanda នៅ​ទីតាំង​ដែល​ត្រូវ​បាន​គេ​ថា​ជា​ឈូង​សមុទ្រ Aden។

លោក​ Robert Wood អ្នកតំណាងបម្រុង​​​របស់សហរដ្ឋអាមេរិក​​ប្រចាំ​អ.ស.ប.បានថ្លែងថា «ពួក​ Houthis ក៏​​បានបន្ត​​​ឡោមព័ទ្ធ​ទីក្រុង​នានា​នៅ​យេម៉ែន​​និង​​រារាំង​​ការ​ផ្ទេរ​ស្បៀងអាហារ ទឹក​ និង​ជំនួយ​មនុស្សធម៌​​ដល់ប្រជារាស្ត្រស៊ីវិល»។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាល​ពី​ខែមេសា ​ឆ្នាំ២០២២ ក្នុងរយៈពេល​៨ឆ្នាំ​ក្នុង​សង្គ្រាម​ស៊ីវិល​នៃប្រទេសយេម៉ែន អ.ស.ប. បាន​រៀបចំឱ្យមាន​កិច្ចឈប់បាញ់គ្នា​មួយ​រវាង​ពួកភាគីច្បាំង​គ្នា គឺក្រុមឧទ្ទាម Houthi គាំទ្រ​ដោយ​អ៊ីរ៉ង់​និង​រដ្ឋាភិបាល​នៃប្រទេសយេម៉ែន​ត្រូវ​ទទួល​ស្គាល់ជាអន្តរជាតិ​និងគាំទ្រ​ដោយក្រុមចម្រុះ​មួយ​ដឹកនាំដោយប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត និងប្រទេស​អេមីរ៉ាតអារ៉ាប់រួម​។ ការឈប់បាញ់​គ្នានេះបានបញ្ឈប់អំពើហិង្សាភាគច្រើន​និងបានបើក​ទ្វារឱ្យមាន​ដំណោះស្រាយជម្លោះនេះ។​

នៅពេល​ជា​មួយគ្នា​នេះ​ សង្គ្រាមស៊ីវីល​នេះបានបង្កើតឱ្យមាន​វិបត្តិ​មនុស្សធម៌​មួយក្នុង​បណ្តា​វិបត្តិ​មនុស្សធម៌​អាក្រក់បំផុតក្នងពិភពលោក​ ដែលទោះជាមានកិច្ចឈប់​បាញ់​គ្នា​ក៏​ដោយ​ ក៏នៅ​តែមាន​តទៅទៀត​នៅពេលនេះ។ តែនៅ​ពេល​ដែល​ស្ថានភាពចាប់ផ្តើមល្អ​ជាងមុន សកម្មភាព​ពួក​ហ៊ូធី​មានរួមសេចក្តីសម្រេច​របស់ពួក​គេ​ក្នុង​ការវាយ​ប្រហារនាវាបើក​ការត់សមុទ្រក្រហម បាននាំ​ឱ្យមានការសង្ស័យ​អំពីសមិទ្ធផល​ទាំងអស់ត្រូវ​បានធ្វើឱ្យមាន​កាល​ពី​ពីរឆ្នាំមុន​នេះ។

លោក​ Robert Wood អ្នកតំណាងបម្រុង​របស់សហរដ្ឋអាមេរិកប្រចាំ​អ.ស.ប.បាន​និយាយ​ថា «ពួក​ហ៊ូធី​កំពុងព្យាយាមរាំង​ខ្ទប់នាវាចរណ៍សាកលតាមសមុទ្រ​ក្រហម។ ជាលទ្ធផល មនុស្សនៅ​ទូទាំងពិភពលោក​ប្រឈមនឹងកំណើនសោហ៊ុយសម្រាប់​ទំនិញ​និង​ការផ្គត់ផ្គង់‍»។

លោក​បានថ្លែងថា «ការបង្វែរកប៉ាល់មួយគ្រឿងឱ្យ​បើក​ជុំវិញ​ទ្វីបអាហ្វ្រិកត្រូវ​ថែម​រយៈពេលប្រមាណ១០ថ្ងៃ​ និងត្រូវបង់​សោហ៊ុយបន្ថែម១លានដុល្លារសម្រាប់​ប្រេង​ឥន្ធនៈ​ក្នុងការធ្វើដំណើរមួយ​ជើង​សម្រាប់ទៅ​ ឬ​មក​រវាង​អាស៊ី​និងអឺរ៉ុប។ ពួក​ Houthis ក៏បានបន្ត​ឡោមព័ទ្ធ​ទីក្រុង​នានា​នៅ​យេម៉ែននិងរារាំងការ​ផ្ទេរ​ស្បៀងអាហារ ទឹក​ និង​ជំនួយ​មនុស្សធម៌ដល់ប្រជារាស្ត្រស៊ីវិល»។

លោក​ឯកអគ្គរដ្ឋទូត Wood បាន​ពោល​ថា «សហរដ្ឋអាមេរិក​មិនចង់​ឱ្យមាន​សង្គ្រាមថែមទៀត​ក្នុង​តំបន់​នោះទេ»។ តែ​យ៉ាងណា​ក៏​ដោយ​ ក៏​យើងមិនអាចឈរមើល​នៅ​ពេលក្រុម​ហ៊ូធី​វាយ​ប្រហារ​កប៉ាល់ដោយនិទណ្ឌភាពបានឡើយ។

លោកបាន​និយាយថា «ជាការឆ្លើយរបនឹងការវាយប្រហារ​លើ​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក សហរដ្ឋអាមេរិកបានចាត់វិធានការចាំបាច់និងដោយ​សមាមាត្រ​ក្នុងការ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ដោយ​ដែលមានពណ៌នា​នៅក្នុង​លិខិត​ផ្ញើ​ជូន​ក្រុមប្រឹក្សាសន្តិសុខ​អ.ស.ប. កាលពី​ថ្ងៃទី១២ មករា ទី២៦ មករា ​និង​ថ្ងៃទី៦ កុម្ភៈ។ ការវាយប្រហារ​ទាំង​នេះ​ក្នុងការ​ការពារ​ខ្លួន មាន​គោលដៅបង្អាក់​និងបន្ថយ​សមត្ថភាព​របស់ពួក​ហ៊ូធី​ក្នុង​ការបន្ត​ការវាយ​ប្រហារ​របស់ពួក​គេ​ប្រឆាំងនឹង​កប៉ាល់​និងនាវាចរណ៍​ក្នុងសមុទ្រក្រហម ច្រក​សមុទ្រ Bab al-Mandeb និង​ឈូងសមុទ្រ​ Aden»។

លោក​ឯកអគ្គរដ្ឋទូត Wood បាន​ថ្លែងថា​ បន្ថែមលើនេះ«កាល​ពី​ខែមករា សហរដ្ឋ​អាមេ រិកបាន​ចាត់ទុក​ក្រុម Ansarallah ដែល​គេស្គាល់ទូទៅថា​ជាពួក​ហ៊ូធី​ថាជា​ក្រុម​ភេរវជន​សាកល​ត្រូវចាត់ទុក​ជា​ពិសេស​ចាប់តាំង​ពី​ថ្ងៃ​ទី១៦កុម្ភៈទៅ»។

លោក​បានពោលដែរថា «សហរដ្ឋអាមេរិកវាយប្រហារ​តែលើសកម្មភាព​ភេរវកម្មរបស់​ពួក​ហ៊ូធី​នៅពេលសម្រាលការមាន​គ្រោះថ្នាក់​ដល់​ប្រជារាស្ត្រយេម៉ែនដែល​សក្តិសម​មាន​ឱកាស​សម្រាប់​អនាគតល្អ​ប្រសើរ​ជាងមុន»។

លោកឯកអគ្គរដ្ឋទូត Wood បាន​មាន​ប្រសាសន៍​ថា «ជា​ការមាន​សារៈសំខាន់ដែល​ក្របខណ្ឌ​សន្តិភាព​ណាមួយរវាង​បក្ខពួក​យេម៉ែន​...ត្រូវមាន​រួមការ​ប្រឡូក​ទូលំទូលាយជា​មួយ​សង្គមស៊ីវីល​យេម៉ែននិង​ក្រុម​មាន​ចំណែក​ឯទៀតៗ។ ការអំពាវ​នាវរបស់ពួកគេឱ្យមានយុត្តិធម៌ ការទទួល​ខុសត្រូវ​ខ្ពស់​និងការកែកំហុសខាង​ការរំលោភ​លើ​សិទ្ធិ​មនុស្ស​និងការរំលោភ​ឯទៀតៗ​មិន​មែនគ្រាន់​តែ​សម្រាប់ឮ​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​តែ​ដោះស្រាយ​ដែរ»៕

XS
SM
MD
LG