Accessibility links

Breaking News

បទវិចារណកថា៖ ប្រជាជន​ហៃទី​កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់


រូបឯកសារ៖ ជនជាតិ​ហៃទី​ដែល​ភៀសខ្លួន​ចេញពី​អំពើ​ហិង្សា​របស់​ក្រុម​ក្មេង​ទំនើង​រក​ទី​ជម្រក​នៅក្នុង​កីឡដ្ឋាន​មួយ​កន្លែង​ក្នុង​ទីក្រុង​ព័រអូប្រ៉ាំង។
រូបឯកសារ៖ ជនជាតិ​ហៃទី​ដែល​ភៀសខ្លួន​ចេញពី​អំពើ​ហិង្សា​របស់​ក្រុម​ក្មេង​ទំនើង​រក​ទី​ជម្រក​នៅក្នុង​កីឡដ្ឋាន​មួយ​កន្លែង​ក្នុង​ទីក្រុង​ព័រអូប្រ៉ាំង។

តទៅ​នេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិកលោក​ Antony Blinken​ បាន​ប្រកាស​ផ្តល់​ជំនួយ៦៥លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​ប្រទេស​ហៃទី ដើម្បី​បង្កើនការងារ​ជំនាញ​ដល់​មន្ត្រី​ប៉ូលិស​ជាតិ​ហៃទី​ ​ និង​ពង្រឹង​សមត្ថភាពរបស់​គេ​ក្នុង​ការ​ការពារ​សហគមន៍។

សហរដ្ឋ​អាមេរិក​ក៏​បាន​ដាក់​ការ​រឹត​បន្តឹង​ទិដ្ឋាការ​ផង​ដែរដល់​មន្ត្រី​ហៃទី​បច្ចុប្បន្ន​និង​អតីត​កាល​ ​ដែល​ជំរុញឱ្យ​មាន​អំពើ​ហិង្សា​លើ​ពលរដ្ឋហៃទី។

លោក​រដ្ឋមន្ត្រី Blinken បាន​ហៅ​ស្ថានការណ៍​ក្នុង​ប្រទេស​ហៃទីថា​ជា​រឿង«​ធ្ងន់ធ្ងរ​បន្ទាន់​»មួយ។ ​

លោក​រដ្ឋមន្ត្រី Blinken ថ្លែងថា៖ «ពលរដ្ឋ​ហៃទីជាង​២​ពាន់​នាក់ត្រូវ​បាន​សម្លាប់​ក្នុង​រយៈ៦​ខែ​ដំបូងនៃឆ្នាំ​នេះ​ ហើយ​មនុស្សជាង​១ពាន់​នាក់​ត្រូវ​បាន​ចាប់​ពង្រត់​ក្នុង​រយៈពេលដូច​គ្នា​នេះ​ផងដែរ។​ ​ពលរដ្ឋហៃទី​ជាង​៥​លាន​នាក់កំពុង​ត្រូវ​ការជំនួយ​មនុស្ស​ធម៌​ជា​បន្ទាន់​ ខណៈ​ពេល​ដែល​ប្រជាជន​ហៃទី​រាប់ម៉ឺន​នាក់ផ្សេង​ទៀតកំពុង​ប្រឈម​នឹង​គ្រោះ​អត់​ឃ្លាន​ ហើយ​មនុស្ស​ជិត​៦ម៉ឺន​នាក់​ ត្រូវ​បាន​គេ​សង្ស័យ​ថា កើត​ជំងឺ​អាសន្នរោគ​។​ ​ក្នុង​ចំណោម​អ្នកសង្ស័យ​កើត​ជំងឺ​អាសន្នរោគ​នោះ​ ​មាន​ចំនួន​ពាក់​កណ្តាលជា​កូន​ក្មេង‍»។

ក្នុង​ឱកាស​រៀប​ចំ​កិច្ចប្រជុំ​មួយ​ដែល​ផ្តោត​លើប្រទេស​ហៃទី​ នៅ​ក្រៅមហាសន្និបាត​អង្គការ​សហប្រជាជាតិ​នា​ពេល​ថ្មីៗ​នេះ​ ​ លោក​រដ្ឋមន្ត្រី​ការបរទេស ​Blinken ​បាន​ជំរុញ​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិឱ្យ​អនុម័ត​នូវសេចក្តី​សម្រេច​មួយ ដើម្បីអនុញ្ញាតឱ្យ​មានបេសកកម្ម​គាំទ្រ​សន្តិសុខ​ចម្រុះជាតិ​សាសន៍​មួយ​ ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិក្នុង​ប្រទេស​ហៃទី។​ លោក​រដ្ឋមន្ត្រី​ការបរទេស Blinken ​បាន​និយាយ​ទៀត​ថា​ រដ្ឋាភិបាល​ប្រទេស​កេនយ៉ា បាន​បង្ហាញ​ពី​ឆន្ទៈដើម្បីដឹក​នាំ​បេសកកម្ម​នេះ​ ហើយ​សហរដ្ឋអាមេរិក​បាន​រៀបចំ​ដើម្បី​ផ្តល់​ជំនួយមួយចំនួនធំ​សម្រាប់​បេសកកម្ម​នេះ។

លោក​ Blinken ​ថ្លែងថា៖​ «យើង​មាន​បំណង​ធ្វើ​ការ​ជា​មួយ​សភា​របស់​យើងដើម្បី​ផ្តល់​ថវិកា​គាំទ្រ​ចំនួន​១០០​លានដុល្លារ​។ ហើយក្រសួង​ការពារ​ជាតិ​របស់​យើងបាន​ត្រៀម​ខ្លួន​ដើម្បី​ផ្តល់ការ​គាំទ្រ​ឱ្យ​បាន​ខ្លាំង​ក្លា​ ដែល​រួមមាន​ការ​ធ្វើ​ផែនការ​ក្នុង​ការ​ផ្តល់​ជំនួយ​ ការ​គាំទ្រ​ផ្នែក​ស៊ើបការណ៍ ការដឹកជញ្ជូន​តាម​អាកាស​ ការ​ធ្វើ​ទំនាក់​ទំនង​ និង​ការ​គាំទ្រ​ខាង​ផ្នែក​វេជ្ជសាស្ត្រជា​ដើម។​ យើង​អំពាវនាវឱ្យ​សហគមន៍​អន្តរជាតិ​ ផ្តល់​បុគ្គលិក​ធ្វើការបន្ថែម​ ក៏​ដូច​ជា​ការ​ផ្តល់​ឧបករណ៍​ ការ​ដឹកជញ្ជូន ការ​បណ្តុះ​បណ្តាល​ និង​ថវិកា​ផង​ដែរ។ យើងមិន​អាច​ទទួលបាន​ជោគជ័យ​ឡើយ​ ​ប្រសិន​បើ​គ្មាន​ការ​ចូលរួម​វិភាគទាន​ទាំង​នេះ។​

លោក​ Blinken បាន​បញ្ជាក់​ថា ចាំបាច់ត្រូវតែមានការ​វិវត្តទៅ​មុខលើ​វិបត្តិ​នយោបាយរបស់​ប្រទេស​ហៃទី​ផង​ដែរ។​

លោក​ Blinken ​ថ្លែងថា៖​ «បេសកកម្ម​គាំទ្រ​នេះ​ មិន​មែន​ដើម្បី​ជំនួសការ​ចម្រើន​ទៅ​មុខ​ផ្នែក​នយោបាយ​នោះ​ឡើយ​» ប៉ុន្តែ​លោក​ថា​ «វា​នឹង​អាច​ជួយ​បង្កើត​ឱ្យ​មាន​លម្ហមួយសម្រាប់ហៃទី​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​បាន»។

លោក​ Blinken ថ្លែងថា​ ដោយមាន​ការ​គាំទ្ររបស់អន្តរជាតិ បេសកកម្ម​នេះអាចនឹង​ត្រូវ​បានបង្កើត​ឡើង​ក្នុងរយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខនេះ​។​ លោក​ប្រកាស​ថា «យើង​មិន​ត្រូវ​បង្អែបង្អង់​យូរ​ឡើយ។​ យើង​អាច​ ហើយ​ត្រូវ​ធ្វើ​អ្វី​ដែល​ចាំបាច់ដើម្បីឱ្យ​រឿង​នេះ​កើតបាន​។ សុវត្ថិភាព​ សន្តិសុខ​ និង​អនាគត​របស់​ប្រជាជន​ហៃទី​ និង​ប្រជាជន​នៅ​ទូទាំង​តំបន់​ អាស្រ័យ​លើ​សកម្មភាព​ជាបន្ទាន់​របស់​យើង»៕

XS
SM
MD
LG