Accessibility links

Breaking News

បទវិចារណកថា៖ សង្គ្រាម ជា​បុព្វហេតុ​ចម្បង​នៃ​សេចក្តី​ត្រូវការ​ខាង​មនុស្សធម៌


រូបឯកសារ៖ ក្មេង​ស្រី​ម្នាក់ ​អង្គុយ​នៅ​ខាង​ក្រៅ​តង់​នៅ​ជំរំ al-Wara ដែល​ជា​ជំរំ​សម្រាប់​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ក្រុង al-Khukha នៃ​ខេត្ត Hodeidah ប្រទេស​យេម៉ែន កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។
រូបឯកសារ៖ ក្មេង​ស្រី​ម្នាក់ ​អង្គុយ​នៅ​ខាង​ក្រៅ​តង់​នៅ​ជំរំ al-Wara ដែល​ជា​ជំរំ​សម្រាប់​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ក្រុង al-Khukha នៃ​ខេត្ត Hodeidah ប្រទេស​យេម៉ែន កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​

លោកស្រី Samantha Power ប្រធាន​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​និយាយ​ថា៖ «តាម​ការ​ប៉ាន់​ស្មាន​ ​មនុស្ស​ជាង​ ២៥0.000​ នាក់ ​ប្រឈម​នឹងការខ្វះខាត​ក្នុង​ឆ្នាំ​ ២០២២​ នេះ​ គឺ​មាន​លើស​ពី​ចំនួន​ច្រើន​បំផុត​រយៈ​ពេល​មួយ​ទសវត្សរ៍​រហូត​មក​ដល់​ឆ្នាំ​នេះ»។​

លោកស្រី​ Power ​បាន​មាន​ប្រសាសន៍​ថា៖​ «ជំងឺ​រាតត្បាត​ជា​សាកល​ដ៏​យូរ​មួយ​បន្ត​ឆក់​យក​ជីវិត​មនុស្ស ​និង​បាន​នាំ​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច ​ហើយ​បាន​ជំរុញ​ឱ្យ​មនុស្ស​ច្រើន​ថែម​ទៀត​ធ្លាក់​ក្នុង​វិបត្តិ​មនុស្ស​ធម៌។ ​មាន​មនុស្ស​ជាង​មួយ​ភាគ​រយ​នៃ​ប្រជា​រាស្ត្រ​ក្នុង​ពិភពលោក ​បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សម្បែង។ អសន្តិសុខ​ស្បៀង​ មាន​កម្រិត​ខ្ពស់​បំផុត​ មិន​ធ្លាប់​មាន​ពី​ពេល​មុនៗ។ ​សង្គ្រាម​រយៈ​ពេល​យូរ ភាព​មាន​អាសន្ន​សាំញ៉ាំញឹកញយ​ជាង​មុន​ និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ មាន​ភាព​ធ្ងន់ធ្ងរ​ជាង​មុន​ ហើយ​បង្កើន​ការ​ខាត​បង់ ​និង​មិន​ផ្តល់​ផល​ប្រយោជន៍​អ្វី​សោះ​ឡើយ»។

ថ្លែង​នៅ​ក្នុង​ការ​ប្រជុំ​របស់​អ.ស.ប.​តាម​បណ្តាញ​វីដេអូ​អនឡាញ​អំពី​សេចក្តី​ត្រូវការ​ខាង​មនុស្ស​ធម៌​សាកល​ក្នុង​ឆ្នាំ​២០២២​ លោកស្រី Power ​បាន​កត់​សម្គាល់​ថា​ តាមពិត​ដោយសារ​«បុព្វហេតុ​ចម្បង​នៃ​សេចក្តី​ត្រូវ​ការ​ខាង​មនុស្ស​ធម៌​ក្នុង​ពិភព​លោក​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​ មិន​មែន​បណ្តាល​មក​ពី​ជំងឺ​រាតត្បាត ​ឬ​មហន្តរាយ​ធម្មជាតិ តែ​បណ្តាល​មក​ពី​សង្គ្រាម»នោះ​ ​ ដូច្នេះ​យើង​ត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​របៀប​ដោះស្រាយ​បន្ថែម​ពី​លើ​សេចក្តី​ត្រូវការ​ខាង​ប្រភព​ធនធាន​ថែម​ទៀត។​

លោកស្រី ​Power​ បាន​មាន​ប្រសាសន៍​ថា៖​ «ឧទាហរណ៍​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​យេម៉ែន ស៊ីរី​ ​សូម៉ាលី​ ​ស៊ូដង់​ខាង​ត្បូង​ ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​ទាំង​នេះ​ បាន​បន្លាច​ប្រជា​រាស្ត្រ​នៃ​ប្រទេស​ទាំង​នេះ​ និង​គំរាម​កំហែង​ស្ថិរភាព​ហួស​ពី​ព្រំដែន​ប្រទេស​ទាំង​នេះ។ ​កាល​ពី​ឆ្នាំ​ទៅ​មិញ​ យើង​បាន​ឃើញរដ្ឋ​ប្រហារ​នៅ​ប្រទេស​ភូមា ​ហើយប្រទេស​អាហ្វហ្គានីស្ថាន​ ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​តាលីបង់ ពួក​យោធា​ឡើង​ក្តាប់​អំណាច​នៅ​ប្រទេស​ស៊ូដង់​ និង​មានកំណើន​មហន្តរាយ​ខាង​មនុស្ស​ធម៌​ក្នុង​ប្រទេស​អេត្យូពី។​

នៅ​ក្នុង​ករណី​ទាំង​នេះ​ជា​ច្រើន រដ្ឋាភិបាល​ក្នុង​រដ្ឋ​ប្រេះស្រាំ ​ឬ​រដ្ឋ​មាន​សង្គ្រាម​ទាំង​នេះ​ មិន​អាច​បំពេញ​សេចក្តី​ត្រូវការ​របស់​ប្រជា​រាស្ត្រ​ខ្លួន​បាន​ទេ ​ដោយ​បាន​ជ្រើសរើស​យក​អំពើ​ហិង្សា ជា​ជាង​លះបង់​អំណាច​ ឬ​បែងចែក​អំណាច​ ឬ​មិន​គោរព​សិទ្ធិ​មនុស្ស​ ​និង​ពហុនិយម»។​

លោកស្រី​ Power ​ប្រធាន​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ បាន​ពោល​ថា​ នេះ​មាន​ន័យ​ថា​ «នៅ​ពេល​សង្គ្រាម​ទាំង​នោះ​ មាន​ជា​បន្ត​ទៅ​ទៀត ​ បន្ទុក​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​បណ្តាល​មកពី​ជម្លោះ​ទាំង​នេះ​ធ្លាក់​លើ​អង្គការ​មនុស្ស​ធម៌​សឹង​តែ​ទាំងស្រុង ​និង​ដោយអយុត្តិធម៌»។​

លោកស្រី​បាន​និយាយ​ថា​ ដំណោះស្រាយ​គឺ​នយោបាយ​ ហើយ​ «ព្រោះ​ហេតុ​នេះ​ហើយ ​បាន​ជា​វា​មាន​សារៈ​សំខាន់​ដែល​សហ​រដ្ឋ​អាមេរិក ​និង​ប្រទេស​ឯទៀតៗ​អនុវត្ត​អ្វី​ដែល​លោក​ប្រធានាធិបតី​ Biden ​ហៅ​ថា​ កិច្ចការទូត​ឥត​ឈប់ឈរ»។​

លោកស្រី​ Power ​បាន​មាន​ប្រសាសន៍​ទៀត​ថា៖​ «នៅ​ពេល​ដែល​សង្គ្រាម ​ឬ​វិបត្តិ​អាកាសធាតុ​ធ្វើ​ឱ្យ​ប្រជា​រាស្ត្រ​រង​គ្រោះ ​ប្រទេស​អាមេរិក​ នឹង​ទៅ​ទីនោះ​ និង​ប្រមូល​ការ​គាំទ្រ។ តែ​នៅ​ក្នុង​ពិភពលោក​ដែល​កំពុង​មាន​ការ​ផ្លាស់ប្តូរ​ ដោយមាន​សេចក្តី​ត្រូវ​ការ​ច្រើន​ជាង​មុន​យើង​មិន​អាច​ប្រឹង​ប្រែង មិន​អាច​ចេញ​សេចក្តី​អង្វករ ​កម្រិត​ដូចកាលពី​មុន​បាន​ទេ ហើយ​យើង​មិន​អាច​ចំណាយ​ច្រើន​ឡើងៗ​ ​ហើយ​រំពឹង​ថា​ នឹង​មាន​លទ្ធផល​ប្រសើរ​ឡើង​ទេ»។​

អ្នកស្រី ​Power ​ បាន​និយាយ​ថា​៖ «យើង​ត្រូវ​តែ​ប្រើ​កិច្ចការ​ការទូត​សាកល​ដើម្បី​បញ្ឈប់​សង្គ្រាម​ទាំង​នេះ។​ យើង​ត្រូវ​តែ​ស្វែង​រក​វិធី​សម្រាប់​ចរចា​ខាង​ការ​ទូត​ក្នុង​តំបន់​ នៅ​កម្រិត​អ.ស.ប.​ តាម​រយៈ​ទំនាក់​ទំនង​ទ្វេភាគី​របស់​យើង​ គួប​ផ្សំ​នឹង​សម្ព័ន្ធ​មិត្ត​របស់​យើង​ដើម្បី​ព្យាយាម​ឱ្យ​ភាគី​នានា​មក​ជួប​ចរចា​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម»៕

XS
SM
MD
LG