Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​​និង​ឥណ្ឌា​ជា​ដៃគូ​ដ៏​មាន​សារៈសំខាន់


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken (ឆ្វេង) ថ្លែង​ខណៈ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក Subrahmanyam Jaishankar ស្តាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​នៅក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken (ឆ្វេង) ថ្លែង​ខណៈ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក Subrahmanyam Jaishankar ស្តាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​នៅក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

តទៅ​នេះ​ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​

នៅឯ​សន្និសីទ​កាសែត​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌា​លោក​ Subrahmanyam Jaishankar ​រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក Antony Blinken ​បាន​មាន​ប្រសាសន៍​ថា ​ភាព​ជា​ដៃគូ​រវាង​សហ​រដ្ឋ​អាមេរិក​និង​ឥណ្ឌា​ជា​កត្តា​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក»។ ​លោក​ Blinken​ បាន​ថ្លែង​ថា៖​

«ភាព​ជា​ដៃគូ​នេះ​មាន​សារៈ​សំខាន់​ដើម្បី​ឆ្លើយតប​គ្រប់​បញ្ហា​ប្រឈម​ជាក់​ស្តែង​ក្នុង​សាកល​លោក​មិន​ថា​តើ​វា​ជា​បញ្ហា​សន្តិសុខសុខភាព ការ​ប្រែប្រួល​អាកាសធាតុ ​សន្តិសុខ​ម្ហូប​អាហារ​ ការ​លើក​ស្ទួយ​សណ្តាប់​ធ្នាប់​អន្តរជាតិ​ដោយ​សេរី​និង​ការ​បើក​ចំហរ។​ ​នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​តិច​តួច​តែ​ប៉ុណ្ណោះ»។​

ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា​បាន​ធ្វើ​ឱ្យ​មាន​ការ​ជឿនលឿន​ជា​ដុំ​កំភួន​នៅ​ក្នុង​ការ​លើក​តម្កើងភាព​ជា​ដៃគូ​នេះ​តាមរយៈ​ការ​បង្កើន​ការ​ទាក់ទង​ទ្វេភាគី​និង​ការ​ពិភាក្សា​ពហុភាគី​នៅ​ក្នុង​ក្រុម​ចតុភាគី​ ឬ ​Quad ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន​ ឬ​ G-២០ និង​អង្គការ​សហ​ប្រជាជាតិ។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ Blinken​ បាន​ថ្លែង​ថា ​ក្នុង​អំឡុង​នៃ​ការ​ថ្លែង​សុន្ទរកថា​របស់​លោក ​Jaishankar ​រដ្ឋមន្ត្រី​ការ​បរទេសឥណ្ឌា​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ ​ លោក​ Jaishankar ​បាន​ថ្លែង​គាំទ្រ​ធម្មនុញ្ញ​របស់​អង្គការ​សហ​ប្រជាជាតិ​និង​គោល​ការណ៍​នៃ​ការ​បង្កើត​ធម្មនុញ្ញ​នោះ។​ លោក​រដ្ឋមន្ត្រី​ការបរទេស​ Jaishankar ​ក៏​បាន​ផ្តោត​លើ​បញ្ហា​ប្រឈម​ទាំង​អស់​ដែល​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​សង្កត់​លើ​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ​ដូច​ជា៖​ វិបត្តិ​ម្ហូប​អាហារ​ ប្រេង​ឥន្ធនៈ ​និង​ជី​ជា​ដើម។​ បញ្ហា​ទាំង​អស់​នេះ​បាន​កើន​ឡើង​ដោយសារ​សង្គ្រាម​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ ​លោក​ Blinken ​បាន​ថ្លែង​ទៀត​ថា៖

«យើង​បាន​ធ្វើការ​ដើម្បី​ប្រមូល​ផ្តុំ​សម្ពន្ធ​មិត្ត​និង​ដៃគូ​មិន​ត្រឹម​តែ​ជួយ​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក​ដែល​រង​ផល​ប៉ះពាល់​ភាគច្រើន​ដោយ​វិបត្តិ​ទាំង​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ធ្វើ​ឱ្យ​ប្រាកដ​ដែរ​ថា ​យើង​ស្ថិត​នៅ​ជា​ផ្នែក​មួយ​នៃ​ដំណោះ​ស្រាយ​ដើម្បី​បង្កើត​មធ្យោបាយ​ដ៏​ស្ថិត​ស្ថេរ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នោះ»។​

នៅ​ក្រៅ​កិច្ច​ប្រជុំ​អង្គការ​សហ​ប្រជាជាតិ ​ ​បណ្តា​ប្រទេស​ក្នុង​ក្រុម​ចតុភាគី ​ Quad ​ បាន​ជួប​គ្នា​ដើម្បី​បន្ត​ការងារ​ឆ្ពោះ​ទៅ​រក​ទស្សន​:រួម​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហ​ ដែល​មាន​ទំនាក់​ទំនង ​មាន​សន្តិសុខ​ និង​វិបុលភាព។​ លោក​រដ្ឋមន្ត្រី​ការ​បរទេស ​Blinken ​បាន​មាន​ប្រសាសន៍​ទៀត​ថា៖​ ​«យើង​កំពុង​បង្រួប​បង្រួម​កម្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​គ្មាន​នរណា​ម្នាក់​អាច​ដោះស្រាយ​ម្នាក់​ឯង​ដោយ​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ»។​

ក្នុង​អំឡុង​នៃ​ជំនួប​របស់​ពួក​អស់​លោក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​លោក​រដ្ឋមន្ត្រីការ​បរទេស ​Blinken​ និង​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌា​លោក​ Jaishankar ​ក៏​បាន​ស្វែង​រក​មធ្យោបាយ​ដើម្បី​បន្ត​ការ​ស្ថាបនា​ភាព​ជា​ដៃគូ​ខាង​សេដ្ឋកិច្ច​រវាង​សហ​រដ្ឋ​អាមេរិក​និង​ឥណ្ឌា​ដែរ។ ​សហ​រដ្ឋ​អាមេរិក​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ដ៏​ធំ​បង្អស់​របស់​ឥណ្ឌា​ ដោយ​មាន​ទឹក​ប្រាក់​១៥៧ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ទៅ​នៅ​ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី ហើយ​សហ​រដ្ឋ​អាមេរិក​ជា​ប្រភព​នៃ​ការ​វិនិយោគ​ទុន​បរទេស​ដោយ​ផ្ទាល់​ដ៏​ធំ​បង្អស់​របស់​ឥណ្ឌា។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស ​Blinken ​បាន​ប្រកាស​ថា៖ ​«មិន​មាន​ប្រទេស​ដៃគូណា​មាន​សមត្ថភាព ​ឱកាស ​និង​ការ​ទទួល​ខុសត្រូវ​ធំ​ជាង​នេះ​ដើម្បី​ព្យាយាម​បង្កើត​អនាគត​នៅ​ក្នុងសត​វត្សរ៍​នេះ​ទេ។ ​ហើយយើង​កំពុង​គិត​ជាមួយ​គ្នា​និង​ធ្វើការ​ជាមួយ​គ្នា​នៅ​ក្នុង​របៀប​នានា​ដែល​យើង​មិន​បាន​គិត ​និង​ធ្វើ​កាល​ពី​ពេល​មុន»៕

XS
SM
MD
LG