Accessibility links

Breaking News

បទវិចារណកថា៖ ស.រ.អ.​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​ពលកម្ម​ដោយ​បង្ខំ


រូបឯកសារ៖ ពលរដ្ឋ​មូស្លីម​កំពុង​​ត្រូវបាន​​ហ្វឹកហាត់​ធ្វើការ​ក្នុង​រោងចក្រ​កាត់ដេរ​នៅ​មជ្ឈមណ្ឌល​អប់រំ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ Hotan ក្នុង​ទីក្រុង Hotan ទីក្រុង Xinjiang ភាគពាយ័ព្យ​នៃ​ប្រទេស​ចិន។
រូបឯកសារ៖ ពលរដ្ឋ​មូស្លីម​កំពុង​​ត្រូវបាន​​ហ្វឹកហាត់​ធ្វើការ​ក្នុង​រោងចក្រ​កាត់ដេរ​នៅ​មជ្ឈមណ្ឌល​អប់រំ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ Hotan ក្នុង​ទីក្រុង Hotan ទីក្រុង Xinjiang ភាគពាយ័ព្យ​នៃ​ប្រទេស​ចិន។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​

រដ្ឋបាល​លោក Biden និង​លោកស្រី Harris ​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹងឧក្រិដ្ឋកម្មនៃ​ការងារ​បង្ខិត​បង្ខំ​ និងហាមប្រាមទំនិញផលិត​ដោយ​ការ​បង្ខិតបង្ខំពលកម្មមិន​ឱ្យ​ចូលក្នុង​ស.រ.អ.ទេ។

ដើម្បីសម្រេចគោលបំណង​នេះ​ ច្បាប់​បញ្ចៀសការងារ​បង្ខិត​បង្ខំលើ​ប្រជារាស្ត្រអ៊ុយហ្គ័រ (Uyghur) ហៅ UFLPA បានចូលជា​ធរមាន​កាលពី​ថ្ងៃទី២១ ខែមិថុនា។ ច្បាប់​នេះហាមប្រាម​ការ​នាំ​ចូល​ក្នុង​ស.រ.អ.នូវទំនិញមក​ពី​តំបន់​ស្វយ័ត Xinjiang ដែលជនជាតិដើមភាគតិច Uyghur រស់នៅ និង​តំបន់ឯ​ទៀតៗ​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន​ លើកលែង​តែអ្នកនាំ​ចូល​ទំនិញ​ទាំង​នេះ​អាច​បញ្ជាក់​បានថា ​ទំនិញ​ទាំង​នេះមិនត្រូវ​បានផលិត​ដោយ​ការងារ​បង្ខិត​បង្ខំ។

នៅ​ក្នុង​តំបន់​ Xinjiang សាធារណរដ្ឋប្រជាមានិត​ចិនបាន​ប្រព្រឹត្តអំពើ​ប្រល័យ​ពូជសាសន៍ ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ អាជ្ញាធរ​ចិនបាន​បង្កើត​ជំរំ​ឃុំឃាំងសម្រាប់​មនុស្សជាង​មួយ​លាននាក់​ដែល​ភាគ​ច្រើន​ជា​ក្រុម​ជនជាតិដើមភាគតិច​អំបូរ Uyghur និងជា​សមាជិក​នៃក្រុម​ជន​ជាតិនិង​ក្រុម​សាសនា​ភាគ​តិច ​ដែល​រងគ្រោះ​ដោយ​ការ​បង្ខំ​ឱ្យ​ធ្វើការងារ ​ការរំលោភ​សេព​សន្ធវៈ ការ​ធ្វើទារុណកម្ម​ និង​ការបង្ខំ​បញ្ចូល​មនោគមវិជ្ជា​នៅ​មាន​ជាបន្ត។ ការបង្ខំ​ឱ្យ​ធ្វើការងារក៏​មាន​ធ្វើ​ត​ទៅ​ទៀតនៅ​ខាង​ក្រៅ​ជំរំ​ទាំង​នោះ​ក្នុង​តំបន់ Xinjiang ហើយ​ក្រុម​សមាជិកនៃ​ក្រុម​ជន​ភាគ​តិច​ឯទៀតៗ​មក​ពីតំបន់ Xinjiang​ ត្រូវ​បាន​បង្ខិតបង្ខំ​ឱ្យ​ទៅ​ធ្វើការនៅ​ក្នុង​តំបន់​នានា​នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន។

ច្បាប់ UFLPA ត្រូវបានពង្រឹងដោយ​ទីភ្នាក់ងារគយ​និង​ការពារព្រំដែនស.រ.អ.ហៅ​ CBP ជា​មួយ​ការ​សន្មត​ជា​មុន​ថា ​ទំនិញ​ទាំងអស់​ដែល​ត្រូវ​បានផលិត​ទាំង​ស្រុង​ ឬជាផ្នែកពី​តំបន់ Xinjiang ​ត្រូវ​បានធ្វើដោយ​ការងារ​បង្ខិតបង្ខំហើយ​នឹង​ត្រូវ​ហាមប្រាមមិន​ឱ្យ​ដឹកជញ្ជូន​ចូល​ក្នុង​ស.រ.អ. លុះត្រា​តែអ្នកនាំចូល​អាច​ផ្តល់ឱ្យ​ទីភ្នាក់ងារ CBP នូវ​ភស្តុតាងបង្ហាញ​ផ្ទុយ​ពី​នេះ​ទៅវិញ។

រដ្ឋមន្ត្រី​ការបរទេសស.រ.អ.លោក Antony Blinken ​បានកត់​សម្គាល់​ថា​ ច្បាប់នេះត្រូវ​បានអនុម័តដោយ​សភា​ស.រ.អ.ដោយ​មានការ​គាំទ្រ​ភាគ​ច្រើន​ពី​គណបក្ស​ទាំង​ពីរ។

លោក Blinken បាន​មានប្រសាសន៍ថា៖

«ក្រសួងការបរទេស​ប្តេជ្ញា​ធ្វើការ​ជា​មួយ​សភា​និង​ពួក​ដៃគូអន្តរ​ក្រសួង​របស់យើង​ដើម្បី​បន្ត​ប្រយុទ្ធ​ប្រឆាំង​ការងារ​ដោយ​បង្ខំ​ក្នុង​តំបន់ Xinjiang និង​ពង្រឹងការ​សម្រប​សម្រួល​អន្តរជាតិប្រឆាំងការរំលោភ​យ៉ាង​អាក្រក់ទាំង​នេះលើ​សិទ្ធិ​មនុស្ស។ យើង​បានចាត់វិធានការ​ជាក់លាក់​ដើម្បី​ផ្ចុង​ផ្តើមការ​ទទួលខុស​ត្រូវ​ខ្ពស់នៅ​ Xinjiang ដោយ​មានរួម​ញ្ចូល​ការ​រឹតត្បិត​ទិដ្ឋាការ ការដាក់ទណ្ឌកម្ម​ខាង​ហិរញ្ញវត្ថុ តាមរយៈច្បាប់ Magnitsky សាកល ការ​ត្រួតត្រាការ​ដឹកជញ្ជូន​ទំនិញចេញ ការ​រារាំងការ​ចេញបញ្ជា​ទិញ ​និង​ការ​រឹតត្បិត​លើ​ការ​ដឹកជញ្ជូន​ទំនិញ​ចូល...ជាមួយ​ពួក​ដៃគូអន្តរក្រសួង​របស់​យើង។​ យើង​និង​បន្ត​ទាក់ទង​ជា​មួយ​ក្រុម​ហ៊ុន​នានាដើម្បី​រំឭក​ពួក​គេអំពី​កាតព្វកិច្ចខាង​ផ្លូវ​ច្បាប់​របស់​ស.រ.អ.ដែល​ហាមប្រាមការដឹកជញ្ជូន​ទំនិញ​ចូលក្នុងប្រទេស​អាមេរិក​ដែល​ត្រូវ​បានផលិត​ដោយ​ការងារ​បង្ខិតបង្ខំ‍​ពលកម្ម»។

លោករដ្ឋមន្ត្រី​ Blinken បានប្រកាស​ថា «យើង​ប្រមែប្រមូល​សម្ព័ន្ធមិត្តនិង​ពួក​ដៃគូ​របស់​យើងដើម្បី​ធ្វើឱ្យ​គ្មានពលកម្មដោយ​បង្ខំក្នុង​សង្វាក់​ផ្គត់ផ្គង់សាកល​ ដើម្បីប្រឆាំងនឹង​ភាព​ឃោរឃៅនៅ Xinjiang ហើយនឹង​ចូលរួម​ជា​មួយ​យើង​ក្នុងការ​អំពាវនាវ​ដល់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឱ្យ​បញ្ឈប់​ភាព​ឃោរឃៅ​ និង​ការរំលោភលើ​សិទ្ធិមនុស្ស​ជា​បន្ទាន់ ដោយ​មានរួម​ទាំង​ការបង្ខិត​បង្ខំឱ្យ​ធ្វើការ​ជា​ទម្ងន់ផង​ដែរ‍»៕

XS
SM
MD
LG