Accessibility links

Breaking News

បទវិចារណកថា៖ ការធ្វើឱ្យ​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ​របស់​អាមេរិក​មាន​ថាមពល​ឡើង​វិញ


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Antony Blinken នៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Antony Blinken នៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិកនៅ​តែ​ជឿ​តទៅ​ទៀត​ថា​ ទោះជា​ប្រទេស​ជាតិ​មាន​អំណាចខ្លាំង​ជាងគេ​នៅលើ​ផែនដី​ក៏​ដោយក៏​ការពង្រឹង​បទបញ្ញត្តិសាកលដូចគ្នា ​ការ​ទទួលយក​ការ​ដាក់​កំហិត​ខ្លះ​និងការគាំទ្រ​ជោគជ័យរបស់ប្រទេសឯ​ទៀតបានធ្វើឱ្យ​ពលរដ្ឋ​អាមេរិកាំងមាន​ភាព​សំបូររុង​រឿង ​សន្តិភាព ​និង​សន្តិសុខ​ជាង​មុន។ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Antony Blinken ​បានប្រកាសនៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ឯ​សាកល​វិទ្យាល័យ​ Johns Hopkins ​ថា​ ការប្តេជ្ញា​របស់​ប្រទេស​អាមេរិក​ដើម្បី​«រក្សានិង​ពង្រឹងបទបញ្ញត្តិ​នេះ​មិន​ដែល​ធំ​បែប​នេះ​ទេ»។​

លោក​រដ្ឋមន្ត្រី Blinken ​បានកត់សម្គាល់​ថា តែ​ពួក​អ្នកប្រជែង​នឹង​យើងមាន​រួម​ប្រទេស​រុស្ស៊ី​និ​ងសាធារណរដ្ឋ​ប្រជាមានិត​ចិនមានទស្សនៈ​វិស័យខុស​ពីយើង។

លោក Blinken ​បាន​និយាយថា៖ ​«ពួកគេ​យល់​ឃើញ​ថា ពិភពលោក​មាន​ការចាំបាច់​មួយ​គឺ​ការថែរក្សា​របប​គ្រប់គ្រង​ឱ្យ​នៅ​គង់វង្ស​និង​ការធ្វើ​ឱ្យ​មាន​ធនធាន​ច្រើន។ ពួក​ប្រទេស​ទាំងនេះមាន​ការយល់​ឃើញ​អំពី​ពិភពលោក​មួយ​ដែល​ពួក​ជន​ផ្តាច់ការ​គ្រប់គ្រង ​បង្ខិតបង្ខំ​ និង​កម្ទេចប្រជារាស្ត្រ​ខ្លួន ​ប្រទេសជិតខាងខ្លួន និងជនទាំងឡាយ​ណា​ដែលរារាំងពួក​គេ​មិនឱ្យ​សម្រេចគោលដៅ​នេះ»។

លោក​រដ្ឋមន្ត្រី Blinken ​បានថ្លែង​ថា វិធី​ល្អ​បំផុត​ដើម្បី​ទប់ទល់​នឹង​ទស្សនៈ​វិស័យ​នេះគឺ«ការ​ធ្វើឱ្យធនធាន​យុទ្ធសាស្ត្រ​ធំបំផុត​របស់​យើងមាន​ថាមពល​ឡើង​វិញ ​គឺ​សម្ព័ន្ធភាព​និង​ភាព​ដៃគូ​របស់​ប្រទេស​អាមេរិក»។

លោក Blinken ​បានពោល​ថា​៖ «​យើង​ធ្វើការ​មានគោលដៅនិង​ភាព​បន្ទាន់​ដើម្បី​ពង្រឹង ពង្រីក​ និងសម្របសម្រួល​មិត្តភ័ក្តិ​យើង​តាម​វិធី​ថ្មីៗ​សម្រាប់​ឱ្យ​យើងបានសម្រេច​ការ​ធ្វើ​តេស្ត​បី​ក្នុង​សម័យ​នេះ​ គឺ​ការប្រកួតប្រជែងខាង​យុទ្ធ​សាស្ត្រ​យ៉ាងខ្លាំង​និង​ឋិត​ថេរ ឧបសគ្គ​សាកល​ដែល​ដាក់​ឱ្យ​មាន​ការគំរាម​កំហែងដល់ជីវិតនិង​ជីវភាពនៅ​គ្រប់​ទី​កន្លែង​និង​សេចក្តី​ត្រូវការ​ជាបន្ទាន់ដើម្បី​ធ្វើឱ្យអនាគត​ខាង​បច្ចេកវិទ្យា​របស់​យើង​និង​អនាគត​សេដ្ឋកិច្ច​យើងមាន​តុល្យភាព​ជា​ថ្មី ​ដើម្បីឱ្យ​ការពឹងពាក់គ្នា​ទៅ​វិញ​ទៅ​មក​របស់​យើង​ជា​ប្រភព​មួយនៃ​កម្លាំង​ មិនមែន​ភាពងាយរង​គ្រោះ​ទេ»។

ស្តីពីការធ្វើឱ្យសម្ព័ន្ធភាពយុទ្ធសាស្ត្រមាន​ថាមពល​ឡើង​វិញ​ សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​ដើម្បី​បង្កើនសមត្ថភាព​និង​ភាព​ទាក់ទងរបស់​អង្គការ​អូតង់​និង​ការប្តេជ្ញារបស់​អាមេរិក​ផ្ទាល់ដល់​អង្គការ​នេះ។​ លោក​រដ្ឋមន្ត្រី​ Blinken ​បានប្រកាស​ថា​ «នៅពេល​សព្វថ្ងៃ​នេះ ​សម្ព័ន្ធភាព​នេះ​ធំ​ជាងមុន ​ខ្លាំងជាងមុន​និង​រួបរួមគ្នា​ជា​ង​ពេលណាៗ​ទាំងអស់។ ប្រទេស​ហ្វាំងឡង់​បានចូល​រួមក្នុង​អូតង់​ហើយ ​ហើយ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ប្រទេស​ស៊ុយអែត​នឹង​ចូល​រួមដែរ​ពីព្រោះ​ទ្វារអង្គការអូតង់​នៅ​តែបើកចំហ»។

លោក​រដ្ឋមន្ត្រី Blinken ​បានមាន​ប្រសាសន៍​ថា យុទ្ធសាស្ត្រ​ទី​ពីររបស់​ប្រទេស​អាមេរិកគឺ​រួម​បញ្ចូល​គ្នា​នូវ«​សម្ព័ន្ធភាពនិង​ភាព​ដៃគូ​របស់​យើង​និង​ពង្រឹងទៅ​វិញ​ទៅ​មកវិធី​ដោះស្រាយ​បញ្ហានៅ​ទូទាំង​ទ្វីប»។ ​ប្រទេស​អ៊ុយក្រែនជា​ករណី​ជាក់​ស្តែង។

លោករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា​៖ «ប្រទេស​ជាង​៥០​បាន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយគ្នាដើម្បី​គាំទ្រការការពាររបស់អ៊ុយក្រែន​និងកសាងកងយោធា​អ៊ុយក្រែន​ឱ្យ​ខ្លាំង​គ្រប់គ្រាន់​សម្រាប់ធ្វើឱ្យ​មាន​ការញញើត​និង​វាយ​រុញ​ច្រាន​ការវាយ​ប្រហារ​ក្នុង​ពេល​អនាគត​។ យើង​បានប្រមែ​ប្រមូលប្រទេស​ជា​ច្រើនក្នុង​ការដាក់​ទណ្ឌកម្ម​ ​ការគ្រប់គ្រង​ការដឹកជញ្ជូន​ទំនិញចេញ​ក្រៅ​ប្រទេស​ និង​ការបង់ខាត​ខាង​សេដ្ឋកិច្ចឯ​ទៀតៗ​លើ​ប្រទេស​រុស្ស៊ី»។​

ហើយ​ជា​ទីបញ្ចប់ ​សហរដ្ឋ​អាមេរិក​កំពុង​កសាង​ក្រុមចម្រុះ​ថ្មី​មួយដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដូចជា​ហេដ្ឋា​រចនាសម្ព័ន្ធ​សាកល ​អសន្តិសុខស្បៀង​អាហារ និងបញ្ញា​សិប្បនិមិត្ត​ជា​ដើម។

​ដោយ​ធ្វើការតាម​រយៈសម្ព័ន្ធភាព​យុទ្ធសាស្ត្រ ​សហរដ្ឋ​អាមេរិក​ប្តេជ្ញា​បង្កើត​គ្រឹះ​សម្រាប់​សម័យ​មួយ​មាន​សេរីភាព ​បើកចំហ​ និង​សំបូរ​រុងរឿង​ជាងមុនសម្រាប់​ពលរដ្ឋ​អាមេរិកាំងនិង​សម្រាប់​ប្រជារាស្ត្រ​នៅ​ទូទាំង​ពិភពលោក​ផង​ដែរ៕

XS
SM
MD
LG