Accessibility links

Breaking News

បទវិចារណកថា៖ កិច្ចសហប្រតិបត្តិការ​ពហុភាគី ជា​ការចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សាកលលោក


រូបឯកសារ៖ អគារ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហ​ប្រជាជាតិ នៅក្នុង​ទីក្រុង​ញូវយ៉ក នៃ​រដ្ឋញូវយ៉ក សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ អគារ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហ​ប្រជាជាតិ នៅក្នុង​ទីក្រុង​ញូវយ៉ក នៃ​រដ្ឋញូវយ៉ក សហរដ្ឋ​អាមេរិក។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បានមានប្រសាសន៍​នៅក្នុងកិច្ច​ប្រជុំ​កម្រិត​ខ្ពស់​មួយ​នៃក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ កាល​ពី​ថ្ងៃ​ទី៧ ខែ​ឧសភា​ថា «គ្មានរយៈពេល​ណា​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​ដែល​មាន​សន្តិភាព ឬ​ភាពសំបូរ​រុង​រឿង​ជាងពេល​ក្រោយ​ការ​បង្កើត​អង្គការ​សហប្រជាជាតិ​ទេ។ យើង​បាន​បញ្ចៀស​មិន​ឱ្យ​មានសង្គ្រាមរវាង​ប្រទេស​ស​មហាអំណាច​នុយក្លេអ៊ែរ។ យើងបានជួយ​មនុស្សរាប់លាននាក់​ឱ្យងើប​ចេញ​ពី​ភាព​ក្រីក្រ។ យើង​បានជំរុញ​ឲ្យ​មាន​ការជឿន លឿន​សិទ្ធិមនុស្សដែល​មិន​ធ្លាប់​មាន​ធ្វើ​ពី​ពេល​មុន»។

ការណ៍​នេះ​ដោយសារ​នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​ពីរ សហគមន៍ប្រទេសជាតិ​ងាក​ចេញ​ពី​គំនិត​ចាស់ដែល​សំអាងលើ​ជំនឿ​ថា ​ការ​ប្រកួត​ប្រជែង​នាំ​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ និង​ថា ការលេចឡើង​នៃ​ប្រទេស​ជាតិ​មួយ​ នាំ​ឱ្យមាន​ការធ្លាក់​ចុះ​នៃ​ប្រទេស​ជាតិ​ឯទៀត​ហើយ​ថា «អានុភាពធ្វើឱ្យ​ត្រូវ»។

លោករដ្ឋមន្ត្រី​ការបរទេស Blinken បានមានប្រសាសន៍​ថា នៅ​ក្រោយ​មហាវិនាសកម្ម​នៃ​សង្គ្រាម​ និង​នៅក្រោមការ​ឧបត្ថម្ភ​នៃ​អង្គការ​សហប្រជាជាតិ​ដែល​ទើប​បង្កើតថ្មី «ប្រទេសជាតិ​នានារួមរួមគ្នាក្នុង​ការ​ជ្រើសរើស​យក​មាគ៌ាមួយខុស​ពី​មុន»។ លោក​រដ្ឋមន្ត្រី Blinken បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «យើង​បាន​អនុម័ត​គោលការណ៍​មួយ​ចំនួនដើម្បីបញ្ចៀស​កុំឱ្យ​មានសង្គ្រាម និង​សម្រាលទុក្ខវេទនារបស់​មនុស្ស ដើម្បី​ទទួល​ស្គាល់ និង​ការពារ​សិទ្ធិ​មនុស្ស ដើម្បីធ្វើ​ឱ្យ​ចម្រើន​ការ​សន្ទនា​គ្នា​ដើម្បី​ប្រព្រឹត្ត​តាម​ និង​កែ​លម្អ​ប្រព័ន្ធមួយសម្រាប់ឱ្យ​មានផល​ប្រយោជន៍​ដល់​មនុស្សគ្រប់ៗ​គ្នា»។

ក៏ប៉ុន្តែ​ទោះ​ជា​មានសមិទ្ធិមិនធ្លាប់​មាន​ពី​ពេល​មុនៗនៃការ​ខិតខំខ្នះខ្នែងនេះក៏​ដោយ​ ក៏​មាន​ហានិភ័យ​ធ្ងន់ធ្ងរមួយ​ពី​កំណើន​គំនិត​ជាតិ​និយម ការសង្កត់សង្កិន អរិភាព​រវាងប្រទេស និងការវាយ​ប្រហារ​ខ្លាំង​ជាង​មុន​ទៅ​លើសណ្តាប់​ធ្នាប់ផ្អែក​លើ​បទបញ្ញត្តិ។

លោក​រដ្ឋមន្ត្រីការបរទេស Blinken បាន​មានប្រសាសន៍​ថា ទោះ​យ៉ាង​ណា​ក៏​ដោយប្រសិន​បើ​យើង​ចង់​ដោះស្រាយ​ឧបសគ្គសាកល​ធំនេះ​នៅ​មានខាងមុខ កិច្ច​សហប្រតិ បត្តិការពហុភាគី​ ​មិន​មែន​គ្រាន់​តែ​អាចធ្វើ​បាន​ប៉ុណ្ណោះ​ទេ តែជា​ការចាំ​បាច់។ លោក​បាន​និយាយ​ថា «ពហុភាគី​និយម នៅ​តែ​ជាឧបករណ៍ល្អ​បំផុតរបស់​យើងសម្រាប់ពុះពារ​ឧបសគ្គ​សាកល​ធំៗ»។ លោក Blinken មានប្រសាសន៍​ថា៖ «ការរាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ បាន​កែ​ប្រែ​ជីវិត​នៅ​ទូទាំង​ពិភពលោក ​ដូច​ដែល​យើង​បានដឹង​ដោយ​មាន​មនុស្សរាប់​លាននាក់​ស្លាប់ ​និង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់ជា​មហន្តរាយលើ​សេដ្ឋកិច្ច សុខភាព ការសិក្សា​អប់រំ​ និងការ​លូត​លាស់ខាង​សង្គម​ផង​ដែរ។ វិបត្តិ​ធាតុអាកាស​ជា​ការ​គំរាម​កំហែង​ធំ​មួយ​ទៀត។ ប្រសិនបើ​យើង​មិន​ចាត់វិធានការ​ជា​បន្ទាន់ដើម្បី​កាត់​បន្ថយការ​សាយភាយឧស្ម័ន​ផ្ទះ​កញ្ចក់​ទេ​នោះ នោះនឹងមាន​លទ្ធ ផល​ជា​មហន្តរាយ​មួយ​មិន​ខាន»។

លោក​រដ្ឋមន្ត្រី Blinken បានពោល​ថា​ «យើងកសាង​ប្រព័ន្ធពហុភាគីមួយ ជាផ្នែក​ដើម្បី​ដោះស្រាយបញ្ហា​សាំញ៉ាំ​ធំៗ ​ដូចជា​បញ្ហាទាំង​នេះដែលនៅ​ទី​នោះ​ជោគវាសនា​របស់​មនុស្ស​នៅទូទាំង​ពិភពលោកបានចង់​ភ្ជាប់​ជា​មួយ​គ្នា ​ហើយ​ដែល​នៅ​ទី​នោះ​គ្មាន​ប្រទេសណា​មួយ​ ទោះ​ជា​ខ្លាំង​បែប​ណា​ អាចដោះស្រាយឧបសគ្គ​ទាំង​នេះ​តែ​ឯកឯង​បានទេ»។

លោករដ្ឋមន្ត្រី​ Blinken បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា៖ «ព្រោះហេតុ​នេះហើយ​បាន​ជា​សហរដ្ឋ​អាមេរិក នឹងធ្វើការ​តាម​រយៈ​ស្ថាប័ន​ពហុភាគី​ដើម្បី​បញ្ឈប់ជំងឺ​កូវីដ១៩និង​ដោះស្រាយ​បញ្ហាវិបត្តិអាកាសធាតុ​ ហើយ​យើង​នឹងគោរព​តាមគោលការណ៍​ស្នូល​នៃ​របៀប​រៀប​រយ​អន្តរជាតិ ដូច​ដែលយើង​ធ្វើ»។

លោក​រដ្ឋមន្ត្រី Blinken បានបញ្ចាក់​ថា «ការ​ប្រថុយ​ប្រថានមានខ្លាំង​ណាស់ដែល​ធ្វើ​ឱ្យ​ការ​ខ្វែង​គំនិត​គ្នា​រារាំង​កិច្ច​សហប្រតិបត្តិការរបស់​យើង»៕

XS
SM
MD
LG