Accessibility links

Breaking News

បទវិចារណកថា៖ ប្រទេស​ស៊ីរី​នៅ​តែ​មិន​ធ្វើ​សហការ​អំពី​អាវុធ​គីមី


រូបឯកសារ៖ ទីស្នាក់ការ OPCW នៅ​ទីក្រុង​ឡាអេ​នៃ​ប្រទេស​ហូឡង់ នៅ​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៧។
រូបឯកសារ៖ ទីស្នាក់ការ OPCW នៅ​ទីក្រុង​ឡាអេ​នៃ​ប្រទេស​ហូឡង់ នៅ​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៧។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក
មានរយៈពេលជាង១០ឆ្នាំមក​ហើយ​ដែល​របបគ្រប់គ្រង Assad នៅ​ក្នុង​ប្រទេស​ស៊ីរី​បានចុះហត្ថលេខាលើ​អនុសញ្ញាអាវុធ​គីមី​ ហើយ​បាន​សន្យា​ថា ​មិនមែន​ត្រឹមតែ​មិនប្រើអាវុធគីមី​ជា​ដាច់ខាតប៉ុណ្ណោះទេ តែ​បាន​យល់ព្រម​ដល់​ការហាមប្រាម​របស់​អនុ​សញ្ញា​អំពី​អាវុធ​គីមី CWC ប្រឆាំង​នឹង​ការអភិវឌ្ឍន៍ ការផលិត ការ​រក្សា​ទុក​និងការផ្ទេរ​អាវុធ​ទាំងនេះ​ផង​ដែរ។ ក្នុង​ពេលមួយ​ទសវត្សរ៍នោះ កិច្ចសហប្រតិបត្តិការ​របស់​របប​គ្រប់គ្រង​នេះជា​មួយ​អង្គការអនុវត្តអនុសញ្ញា​នេះ​គឺអង្គការហាមប្រាម​អាវុធ​គីមី ​ឬ OPCW បាន​ងាករេ​រវាង​ការ​មិនទៀងទាត់​និង​ការគ្មានតែម្តង។

នៅ​ក្នុង​ការប្រជុំ​មួយកាលពី​ពេលថ្មីៗនេះនៃក្រុម​ប្រឹក្សាសន្តិសុខ​អ.ស.ប. លោក Adedeji Ebo នាយក​និង​ជាអ្នក​តំណាង​ជាន់ខ្ពស់​រង​ខាង​កិច្ច​ការ​ដកអាវុធ​បាន​ប្រកាស​ថា ​សេចក្តីប្រកាស​របស់រដ្ឋាភិបាលក្រុង​ដាម៉ាស់​អំពី​ឃ្លាំង​អាវុធ​គីមី​របស់ខ្លួន​មិន​អាចត្រូវ​ចាត់ទុក​ថា​ត្រឹមត្រូវ​និង​គ្រប់សព្វ​ទេ​ ពីព្រោះ​មានចន្លោះ​ មានភាពមិន​ទៀងទាត់​ និងការមិន​ស្របគ្នាដោយ​អន្លើ។

អ្នក​តំណាង​បម្រុង​របស់​សហរដ្ឋអាមេរិកប្រចាំ​អ.ស.ប.​លោក Robert Wood បាន​ចង្អុល​បង្ហាញ​ថា ​ក្នុងពេលមួយទសវត្សរ៍មក​ហើយ​សហរដ្ឋ​អាមេរិក​និងប្រទេស​ភាគ​ច្រើនក្នុងសហគមន៍​អន្តរជាតិ បាន​ថ្កោលទោស​របប​គ្រប់គ្រង​ Assad​ អំពី​ការរំលោភច្រើន​ដង​លើអនុសញ្ញា CWC ការប្រើ​អាវុធគីមី​ច្រើន​ដងនិង​មាន​ការបញ្ជាក់​ដោយ​ឯករាជ្យ​ប្រឆាំង​នឹងប្រជារាស្ត្រ​ស៊ីរី​និងការមិន​បានប្រកាស​ឱ្យបាន​ពេញ​លេញ​និង​មិន​បាន​បំផ្លាញអាវុធគីមី​របស់​ខ្លួន។

លោកឯកអគ្គរដ្ឋទូត Wood បានហៅ​របាយការណ៍​របស់ OPCW កាល​ពីពេល​ថ្មីៗនេះថា «នាំ​ឱ្យភ្ញាក់ផ្អើល» និង«នាំឱ្យមាន​កង្វល់»។

លោក​បាននិយាយថា៖ «ដូច​ដែល​មាន​ការប្រមូល​ឯកសារត្រឹមត្រូវ​នៅក្នុង​របាយការណ៍ទាំង​នេះរបស់ OPCW របបគ្រប់គ្រង​ស៊ីរី​បន្ត​ធ្វើឱ្យសាំញ៉ាំ​និងបង្អាក់​ការងាររបស់ OPCW និងក្រុម​បច្ចេកទេស​នានា​របស់​អង្គការនេះដែលស្វះស្វែងទាក់ទងពេញ​ទំហឹង​ជា​មួយប្រទេស​ស៊ិរី​ក្នុងការបំពេញ​កិច្ចការតាមអាណត្តិរបស់ពួក​គេ។ ...ការ​រក​ឃើញ​កាលពី​ពេល​ថ្មីៗនេះ​ដោយក្រុម​វាយ​តម្លៃរបស់អង្គការ OPCW នាំឱ្យ​យើងខ្វល់ខ្វាយខ្លាំង​ថា ​របបគ្រប់គ្រង​ស៊ីរី​នៅ​តែរក្សា​ទុក​សមត្ថភាព​ដែល​នៅសល់ខាង​អាវុធគីមី»។

លោក​ឯកអគ្គរដ្ឋទូត Wood បាន​កត់​សម្គាល់​ថា សេចក្តីរាយការណ៍របស់អគ្គនាយកនៃ​អង្គការ OPCW លោក Fernandi Arias ​មាន​ឡើង​ក្រោយ​សន្និសីទ OPCW នៃពួក​រដ្ឋ​ជា​ភាគី​ដែលបាន​ផ្តល់​អនុសាសន៍​ឱ្យ​រដ្ឋទាំងនេះចាត់«វិធានការរួមគ្នា»​ដើម្បី​បញ្ចៀស​កុំឱ្យមានការផ្ទេរ​សារធាតុគីមី​និងគ្រឿងឧបករណ៍​ប្រើការបាន​ពីរ​បែបទៅ​ឱ្យ​ប្រទេស​ស៊ីរី។

លោក Wood បានថ្លែង​ថា៖ «ក្រុម​រដ្ឋ​ជា​ភាគី​ត្រូវ​តែ​បញ្ចៀស​កុំឱ្យ​វត្ថុ​ទាំងនេះ​ធ្លាក់ក្នុង​កណ្តាប់ដៃរបប​គ្រប់គ្រង Assad និងពួក​តួអង្គ​មិន​មែន​ជា​រដ្ឋ​ ជាពិសេសក្រុម​ភេរវជន»។

លោក​ឯកអគ្គរដ្ឋទូត Wood បាន​ប្រកាស​ថា៖ «ការ​គំរាមកំហែងដាក់ឱ្យមានដល់ជនជាតិ​ស៊ីរី​និង​សហគមន៍​អន្តរជាតិដោយ​ការណ៍​ដែល​ស៊ីរី​នៅ​តែ​បន្តមិន​ប្រព្រឹត្ត​តាម​អនុសញ្ញា CWC និង​សេចក្តី​សម្រេចចិត្តរបស់​ក្រុមប្រឹក្សាសន្តិសុខ​អ.ស.ប.​ជា​ការ​នាំឱ្យ​ភ្ញាក់ផ្អើល។ យើង​សន្យា​ធ្វើការជាមួយក្រុមប្រឹក្សានេះ​នៅ​ក្នុងវេទិកាពហុភាគីនិង​ជា​មួយ​ក្រុម​ប្រទេសជា​ដៃគូដើម្បី​ដោះស្រាយការគំរាម​កំហេង​នេះ​ និង​ធ្វើឱ្យប្រាកដប្រជា​ថា​ ​របបគ្រប់គ្រង Assad មិន​បំភិតបំភ័យប្រជារាស្ត្រ​ស៊ីរី​ទៀតជាមួយ​អាវុធគីមី»៕

XS
SM
MD
LG