Accessibility links

Breaking News

បទវិចារណកថា៖ មីន​ជា​ការគំរាម​កំហែង​នៅ​ពេល​បច្ចុប្បន្ន​និង​អនាគត​ក្នុង​ប្រទេស​អ៊ុយក្រែន


រូបឯកសារ៖ ផ្ទាំង​ដែល​មាន​សំណេរថា «ឈប់! មីន!» នៅ​ក្បែរ​ក្រុង Kramatorsk ក្នុង​តំបន់ Donetsk ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ (AP Photo/Dmitry Lovetsky)
រូបឯកសារ៖ ផ្ទាំង​ដែល​មាន​សំណេរថា «ឈប់! មីន!» នៅ​ក្បែរ​ក្រុង Kramatorsk ក្នុង​តំបន់ Donetsk ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ (AP Photo/Dmitry Lovetsky)

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​មុនការលុកលុយគ្មានការបង្ករឿង​របស់លោក Vladimir Putin ក្នុង​ប្រទេសអ៊ុយក្រែន មីន​និង​គ្រឿង​ផ្ទុះនៅ​សេសសល់​នៃ​សង្គ្រាម​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​នៅ​ទី​នោះ។ ចាប់​ពីឆ្នាំ ២០១៤ មក​នៅ​ពេល​រុស្សី​បាន​បញ្ជូន​ក្រុម​ទាហាន​ខ្លួន​ទៅ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន ខ្សែបន្ទាត់​ចម្ងាយប្រមាណ ៤០០ គីឡូម៉ែត្រ ដែលឆ្លង​កាត់តំបន់ Donets និង Luhansk និងបែកចែក​កងកម្លាំង​ប្រដាប់អាវុធអ៊ុយក្រែន​ពីកងកម្លាំង​អាយ៉ង​របស់​រុស្ស៊ីមានកប់​មីន​ជា​ច្រើន។

បើ​តាម Reliefweb ថា នៅ​មុនឆ្នាំ​២០២១​ជនជាតិអ៊ុយក្រែន​ប្រមាណពីរលាន​នាក់​ប្រឈម​នឹង​គ្រោះថ្នាក់​ជា​ច្រើន​ដោយសារ​គ្រឿង​ផ្ទុះ​ទាំង​នោះ។ នៅ​ពេលនោះ ប្រទេសអ៊ុយក្រែនឋិតក្នុង​លំដាប់​ទី​៥ក្នុង​ពិភពលោក​នៃ​ជនស៊ីវិលរង​គ្រោះដោយសារ​មីន​និង​គ្រឿងផ្ទុះ​នៅ​សេសសល់ពីសង្គ្រាម ​ហើយ​ឋិត​ក្នុង​បណ្តា​ប្រទេស​បី​នៅ​លើ​គេ​ខាងគ្រោះថ្នាក់ផ្ទុះគ្រាប់មីន​ប្រឆាំង​នឹង​យានយន្ត។ ក្នុង​ឆ្នាំ​២០២១ តំបន់ Donbas នៃប្រទេស​អ៊ុយក្រែន​ជាតំបន់​មួយក្នុង​ចំណោម​តំបន់​មានមីន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក។

ចាប់ពី​ឆ្នាំ២០១៤ ​មក ស.រ.អ. បានធ្វើ​កិច្ចសហប្រតិបត្តិការជា​មួយ​ពួក​ដៃគូ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការសម្អាត​មីននិង​គ្រឿងផ្ទុះក្នុង​សមរភូមិ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែននិង​ក្នុង​ការ​បំផ្លាញ​អាវុធ​ធម្មតាដែល​មានលើសនៅ​ទីនោះ។

លោកស្រី Bonnie Jenkins អនុរដ្ឋមន្ត្រី​ផ្នែកគ្រប់គ្រង​អាវុធនិង​សន្តិសុខ​អន្តរជាតិ​បាន​និយាយ​ថា៖ «ក្រសួង​ការបរទេស​ ក្រសួងការពារ​ជាតិ និង​ទីភ្នាក់ងារ​ស.រ.អ.​ខាងការអភិ វឌ្ឍន៍​អន្តរជាតិ​ធ្វើការ​ជា​មួយ​រដ្ឋាភិបាល​បរទេស ក្រុម​ហ៊ុន​ឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​កាត់​បន្ថយការ​លើស​នៃ​អាវុធ​តូចៗ ​និង​ឃ្លាំង​អាវុធ​ស្រាល​ អនុវត្ត​វិធី​ល្អ​បំផុតសម្រាប់​ទុកដាក់​អាវុធ​ធម្មតា​ឱ្យ​មានសុវត្ថិភាព​និង​ធ្វើកម្មវិធី​ដោះមីន»។

លោកស្រីមានប្រសាសន៍ថា៖ «ចាប់​ពី​ឆ្នាំ២០១៤​មក ការ​ឈោង​ដៃ​ទៅ​រក​សហគមន៍ផ្តល់ប្រាក់​ដោយ​ស.រ.អ. តាម​រយៈ​កម្មវិធី​អប់រំ​អំពី​គ្រោះថ្នាក់​នៃ​គ្រឿង​ផ្ទុះបាន​បញ្ចៀស​មិន​ឱ្យ​មាន​របូស​រាប់​មិន​អស់​ក្នុង​ប្រទេស​អ៊ុយក្រែន។ នៅ​មុនការ​លុកលុយ​ពេញ​ទំហឹង​ដោយ​រុស្ស៊ីកាលពី​ខែ​កុម្ភៈ កម្មវិធី​ផ្តល់​ប្រាក់​ដោយ​ស.រ.អ.​ បានឈោងដៃ​ទៅ​រក​ប្រជា រាស្ត្រ​នៅ​តាមខ្សែ​បន្ទាត់គ្រប់គ្រង​ដោយ​បានបើកវគ្គ​អប់រំអំពីគ្រោះ​ថ្នាក់​នៃ​គ្រឿងផ្ទុះចំនួន៦៧០សម្រាប់​បញ្ចៀសកុំឱ្យ​មានរបួស​និង​ការស្លាប់ក្នុង​ឆ្នាំ ២០២១»។

លោកស្រី​អនុរដ្ឋមន្ត្រី​បានមាន​ប្រសាសន៍ថា«ជា​អកុសល ការលុកលុយ​គ្មានការ​គិត​ទុក​ជា​មុន គ្មាន​ការ​បង្ករឿងនិង​គ្មានអ្វី​បញ្ជាក់ថា​ត្រឹមត្រូវរបស់​ Putin បាន​បំផ្លាញការ​ជឿនលឿន​ពី​ពេល​មុនរបស់យើង នៅ​ពេល​នាំ​ឱ្យ​ជន​ស៊ីវិល​អ៊ុយក្រែន​ច្រើន​ជាង​មុន​ប្រឈម​នឹង​ការគំរាម​កំហែងដោយគ្រឿង​ផ្ទុះ​នៅ​សេសសល់ពីសង្គ្រាម»។

លោកស្រី​បានថ្លែងថា៖«ការ​ទម្លាក់គ្រាប់បែកនិង​ការបាញ់ផ្តក់ដោយ​សហព័ន្ធ​រុស្ស៊ី​ទៅ​លើអគារផ្ទះ apartments ហាង​លក់គ្រឿង​ទេស មន្ទីរពេទ្យ សាលារៀន​និង​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ធ្វើឱ្យស្ថានភាពនេះរឹត​តែអាក្រក់​ថែម​ទៀត»។

លោកស្រី​អនុរដ្ឋមន្ត្រី Jenkins បាន​មានប្រសាសន៍​ថា៖ «ការ​បោសសម្អាតការ​វាយ​ប្រ ហារ​គ្មានរើសមុខ​របស់​រុស្ស៊ី​នឹង​ចំណាយ​ពេលច្រើន​ឆ្នាំ​និង​តម្រូវ​ឱ្យ​មាន​ការ​ឆ្លើយតប​អន្តរជាតិ​មានការសម្របសម្រួល​ល្អ​ប្រសើរ។ ស.រ.អ. ប្តេជ្ញា​គាំទ្រ​ការ​ប្រឹងប្រែង​ដើម្បី​ជួយ​ប្រជារាស្ត្រអ៊ុយក្រែន​កសាងជីវិតពួក​គេជា​ថ្មី​ប្រកប​ដោយ​សុវត្ថិភាព​ពីការ​គំរាម​កំហែង​នៃគ្រាប់បែក​រុស្ស៊ី»៕

XS
SM
MD
LG