Accessibility links

 
បទវិចារណកថា៖ សង្គ្រាម​ដ៏​រន្ធត់​ក្នុង​ប្រទេស​អ៊ុយក្រែន​ត្រូវតែ​បញ្ចប់
Breaking News

បទវិចារណកថា៖ សង្គ្រាម​ដ៏​រន្ធត់​ក្នុង​ប្រទេស​អ៊ុយក្រែន​ត្រូវតែ​បញ្ចប់


រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​កំពុង​ចូលរួម​ក្នុង​ការហ្វឹកហាត់​ផ្នែក​យុទ្ធសាស្ត្រ និងផ្នែក​វេជ្ជសាស្រ្ដ​នៅ​ទីតាំង​ដែល​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​តំបន់ Kharkiv ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៤។
រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​កំពុង​ចូលរួម​ក្នុង​ការហ្វឹកហាត់​ផ្នែក​យុទ្ធសាស្ត្រ និងផ្នែក​វេជ្ជសាស្រ្ដ​នៅ​ទីតាំង​ដែល​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​តំបន់ Kharkiv ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៤។

តទៅនេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​ថា ​ការខំប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ជួយ​ធានា​រក​ដំណោះស្រាយ​សន្តិភាព​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ឥឡូវនេះ​កំពុង​តែដំណើរការ។ លោក​ប្រធានាធិបតី Trump បាន​ថ្លែង​ថា៖

«វា​ជា​ការសំខាន់​បំផុត​ដើម្បី​ធ្វើ​ឱ្យ​សម្រេច​ជោគជ័យ។ នេះ​ប្រាកដ​ជា​វាលពិឃាដ។ គ្មាន​នរណា​ម្នាក់​បាន​ឃើញ​វាល​ពិឃាត​ដូច​នេះ​ចាប់តាំង​ពី​សង្គ្រាម​លោក​លើក​ទី២ មក»។

លោក​ប្រធានាធិបតី Trump បាន​មាន​ប្រសាសន៍​ទៀត​ថា ​ប្រធានាធិបតី​រុស្ស៊ី​លោក Valdimir Putin ចង់​និយាយ​ជាមួយ​លោក ហើយ​ថា​ មេដឹកនាំ​ទាំង២ «នឹង​និយាយ​នៅ​ពេល​ឆាប់ៗនេះ»។ លោក​ប្រធានាធិបតី Trump បាន​កត់​សម្គាល់​ថា​ លោក​បាន​និយាយ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelinsky ជា​ច្រើន​លើក» ហើយ​ពួក​អស់​លោក​ចង់​ឃើញ​សន្តិភាព។

លោក​ប្រធានាធិបតី Trump បាន​មាន​ប្រសាសន៍​ទៀត​ថា​ ប្រទេស​ផ្សេង​ទៀត​ដូចជា​ចិន​និង​អារ៉ាប់ប៊ី សាអូឌីត អាច​ជួយ​បញ្ចប់​សង្គ្រាម​នេះ។ លោក​បាន​សង្កេត​ថា​ ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​រុស្ស៊ី​៖ «ខ្ញុំ​គិត​ថា​ ចិន​មាន​អំណាច​យ៉ាង​ច្រើន​លើ​រុស្ស៊ី»។

លោក​ប្រធានាធិបតី Trump បាន​ជំរុញ​ឱ្យ​អារ៉ាប់ប៊ី សាអូឌីត ​និង​អង្គការ OPEC ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ចុះ​ថោក៖

«ប្រសិនបើ តម្លៃ​ប្រេង​ចុះ​ថោក សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន នឹង​បញ្ចប់​ភ្លាមៗ។ ឥឡូវ​នេះ ប្រេង​មាន​តម្លៃខ្ពស់​ល្មម​ដែល​សង្គ្រាមនឹង​បន្ត»។

លោក​ប្រធានាធិបតី Trump បាន​ទទូច​ថា ​ប្រសិនបើ​លោក​ជា​ប្រធានាធិបតី​កាលពី​មុន លោក Vladimir Putin នឹង​មិន​ឈ្លានពាន​អ៊ុយក្រែន​ទេ តាម​ការពិត​គឺ​ថា ​អ៊ុយក្រែន​ជា​«ផ្លែ​ប៉ម​មួយ​ក្នុង​កែវភ្នែក​របស់​លោក Putin»។ លោក​ប្រធានាធិបតី Trump បាន​និយាយ​ទៀត​ថា ​លោក Putin «មិន​បាន​ធ្វើ​កិច្ចការ​ល្អ​ទេ។ លោក​កំពុងជួប​ការលំបាក ក៏ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​បាន​គិត​ថា​ សង្គ្រាម​នេះបាន​បញ្ចប់​ប្រហែល​មួយ​សប្តាហ៍។ ហើយឥឡូវ​នេះ លោកអ្នក​បាន​ឈាន​ចូល​រយៈពេល៣ឆ្នាំ។ មែន​ទេ?។ ដូច្នេះ លោក Putin មិន​អាច​រំភើបចិត្ត​ទេ»។

លោក​ប្រធានាធិបតី Trump បាន​កាន់ទុក្ខ​ការបំផ្លិច​បំផ្លាញ​ដែល​កំពុង​កើតឡើង​ក្នុង​ប្រទេស​អ៊ុយក្រែន​៖

«ឥឡូវនេះ លោកអ្នក​មាន​ទីក្រុង​ដែល​ត្រូវបាន​បំផ្លាញ​ដោយ​គ្រាប់​បែក វា​ដូចជា​ទីកន្លែង​ដែល​គេ​កម្ទេច​ចោល ដោយ​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​សម្លាប់ ខ្ញុំ​គិត​ថា ​លោកអ្នក​នឹង​ដឹង​ថា ​មាន​មនុស្ស​កាន់តែច្រើនត្រូវ​បាន​សម្លាប់​ក្នុង​ប្រទេស​អ៊ុយក្រែន​ និងក្នុង​សង្គ្រាមអ៊ុយក្រែន​ ​ជាងមនុស្ស​ម្នាគិត។ លោកអ្នក​ឃើញ​រូបភាព​វាលពិឃាត​ដូច​ដែល​ខ្ញុំ​ឃើញ គ្មាន​នរណា​ចង់​ឃើញទេ។ អ៊ុយក្រែន​នឹង​មិន​ស្ថិតនៅ​ស្ថានភាព​ដដែល​នេះ​ទៀត​ទេ»។

សរសេរ​ក្នុង​បណ្តាញ​សង្គម Truth Social របស់​លោក លោក​ប្រធានាធិបតី​បាន​បញ្ចេញ​យោបល់​ប្រឆាំង​លោក Putin ថា៖ «ដោះស្រាយ​និង​បញ្ឈប់​សង្គ្រាម​ដ៏​គួរ​ឱ្យ​អស់​សំណើច​នៅពេល​ឥឡូវនេះ។ ប្រសិនបើយើង​មិន​ធ្វើ​«កិច្ចព្រមព្រៀង»ទេ ​ហើយ​នៅ​ពេល​ឆាប់ៗនេះ ខ្ញុំ​មិន​មាន​ជម្រើស​ទេ ក៏ប៉ុន្តែ នឹង​ដាក់​ពន្ធ​គយ​ក្នុង​កម្រិត​ខ្ពស់ និង​ដាក់​ទណ្ឌកម្ម​លើ​របស់​របរ​ដែល​លក់​ដោយ​រុស្ស៊ី​ទៅ​ឱ្យ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេងៗទៀត​ដែល​ចូលរួម។ វា​ជា​ពេលវេលា​ដើម្បី«ធ្វើ​កិច្ចព្រមព្រៀង។ មិន​ត្រូវឲ្យ​មាន​ជីវិត​មនុស្ស​ច្រើន​ទៀត​ត្រូវ​បាត់បង់​ទេ»៕

XS
SM
MD
LG