Accessibility links

Breaking News

បទវិចារណកថា៖ សាធារណរដ្ឋ​ប្រជាមានិត​ចិន គំរាម​កំហែង​កោះតៃវ៉ាន់


យន្តហោះ​ចម្បាំង PLA J-16 របស់​ចិន ហោះហើរ​នៅ​លើ​ដែន​អាកាស​មួយ។ ប្រទេស​ចិន បាន​​ធ្វើ​ការ​ហោះ​ហើរយន្តហោះ​យោធា​ជាង​៣០គ្រឿង ឆ្ពោះ​ទៅកាន់​កោះតៃវ៉ាន់ នៅ​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។
យន្តហោះ​ចម្បាំង PLA J-16 របស់​ចិន ហោះហើរ​នៅ​លើ​ដែន​អាកាស​មួយ។ ប្រទេស​ចិន បាន​​ធ្វើ​ការ​ហោះ​ហើរយន្តហោះ​យោធា​ជាង​៣០គ្រឿង ឆ្ពោះ​ទៅកាន់​កោះតៃវ៉ាន់ នៅ​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

បន្ទាប់ពី​កងទ័ព​ជើង​អាកាសរបស់កងទ័ព​រំដោះប្រជាជនចិន បាន​ធ្វើ​ប្រតិបត្តិការ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្នុងដែន​អាកាស​លើ​កោះតៃវ៉ាន់ សហរដ្ឋ​អាមេរិក​ បានអំពាវនាវ​ដល់សាធារណរដ្ឋប្រជាមានិត​ចិន «ឱ្យ​បញ្ឈប់សម្ពាធ​យោធា​ ការទូត​និង​សេដ្ឋកិច្ចរបស់​ខ្លួន ​និង​ការ​បង្ខិតបង្ខំលើ​កោះតៃវ៉ាន់»។ លោក​ Ned Price អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​ថ្លែងក្នុង​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរមួយ​ថា​ «សហរដ្ឋ​អាមេរិក ​ខ្វល់​ខ្វាយណាស់​ដោយសារ​សកម្មភាព​យោធា​បង្ករឿង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិនជិតកោះតៃវ៉ាន់ដែល​ធ្វើឱ្យមាន​អស្ថិរភាព អាចនាំឱ្យ​មានការ​ស្មាន​ខុស និង​ធ្វើ​ឱ្យអន្តរាយ​ដល់​សន្តិភាព និងស្ថិរភាព​ក្នុង​តំបន់»។

ចាប់​តាំងពី​ថ្ងៃទី១ ​ខែ​តុលាមក​ដែល​ត្រូវចំ«ទិវា​បុណ្យ​ជាតិ»​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន កងទ័ព​រំដោះប្រជាជនចិន​ បានធ្វើ​ការ​ហោះ​ហើរច្រើន​ដងចូល​ក្នុងដែន​អាកាស​ដែល​ស្ថិត​ក្រោម​កិច្ច​ការពារ​បស់​តៃវ៉ាន់។​ យន្តហោះ​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ មានរួម​បញ្ចូល​កង​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ និង​យន្កហោះ​ទម្លាក់​គ្រាប់បែក ហើយ​ការហោះនៃ​យន្តហោះ​ទាំង​នេះ មានធ្វើ​ទាំងថ្ងៃ​ទាំង​យប់។

ជា​ការ​ឆ្លើយ​តប តៃវ៉ាន់​បានបញ្ជាឱ្យ​យន្តហោះ​ប្រយុទ្ធរបស់​ខ្លួន​ហោះឡើង​តាម​ឃ្លាំ​មើល​យន្តហោះ​ចិន​ទាំង​នេះ ហើយ​បាន​ចេញ​ការព្រមាន​តាមវិទ្យុដល់ប្រជារាស្ត្រ​ខ្លួន​និង​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​មីស៊ីល​ការពារ​ថែមទៀត​ផង។​

កាល​ពីឆ្នាំ​ទៅ​មិញ សាធារណរដ្ឋ​ប្រជាមានិត​ចិន បានបង្កើន​ការហោះហើរ​របស់​ខ្លួន​ដោយ​សន្សឹមៗក្នុងដែន​អាកាស​ដែល​ស្ថិត​ក្រោម​កិច្ច​ការពារ​បស់​តៃវ៉ាន់ តែ​ចំនួន​កិច្ចប្រតិបត្តិការ​តាមអាកាស​កាលពី​ពេល​ថ្មីៗ​នេះ មានចំនួន​ច្រើន​លើសពេល​មុនៗ​ទាំងអស់។ កិច្ច​ប្រតិបត្តិការ​ទាំង​នេះ ក៏​មាន​ភ្ជាប់​ផងដែរ​ជា​មួយវោហា​សាស្ត្រគំរាម​កំហែង​នៅ​ក្នុង​បណ្តាញ​ផ្សាយ​ព័ត៌មាន​ត្រួតត្រា​ដោយ​រដ្ឋរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រឆាំង​នឹង​កោះនេះ​ដែលគ្រប់​គ្រង​តាមបែបប្រជាធិបតេយ្យ។ កាសែត​ Global Times បានសរសេរ​ថា «ការផ្តើមគំនិតអំពី​ពេលវេលា និង​វិធី​ដោះស្រាយ​បញ្ហាតៃវ៉ាន់ ​ស្ថិត​នៅក្នុង​កណ្តាប់​ដៃ​ប្រទេស​ចិន​ដីគោក»។ បណ្ណាធិការ​នៃសារព័ត៌មាននេះ​ បាន​សរសេរ​សារ tweet ថា «មិន​យូរមិន​ឆាប់ ​អាជ្ញាធរ​បំបែករដ្ឋនៅ​តៃវ៉ាន់​ នឹង​ធ្លាក់​ពីអំណាច»។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់លោក លោក​ Ned Price អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ថ្លែងថា​ សហរដ្ឋ​អាមេរិក មាន​«ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ដល់សន្តិភាព និងស្ថិរភាពឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់។ យើង​នឹង​បន្ត​ជួយតៃវ៉ាន់ឱ្យ​មាន​សមត្ថភាព​ការពារ​ខ្លួន​ដោយ​គ្រប់គ្រាន់ ហើយ​យើង​នឹងធ្វើ​តាម​ការ​ប្តេជ្ញារបស់​យើងដូច​មានចែងនៅក្នុង​ច្បាប់ស្តី​ពី​ទំនាក់ទំនង​ជា​មួយ​តៃវ៉ាន់​សេចក្តីថ្លែងការណ៍រួម​ទាំង​បី​ ​និងការធានា​អះអាង​ប្រាំមួយ»៕

XS
SM
MD
LG