Accessibility links

Breaking News

បទវិចារណកថា៖ ក្រុម Quad ជា​បក្ស​សម្ពន្ធ​នៃ​ផលប្រយោជន៍


រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី​អ្នកស្រី Penny Wong និង​រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Iwaya Takeshi នៅ​ក្រសួងការបរទេសអាមេរិក​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី​អ្នកស្រី Penny Wong និង​រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Iwaya Takeshi នៅ​ក្រសួងការបរទេសអាមេរិក​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។

តទៅនេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Marco Rubio មាន​ប្រសាសន៍​ថា​ ភាគច្រើន​នៃ​ប្រវត្តិសាស្ត្រ​នៃ​សតវត្សរ៍​ទី២១នេះ នឹង​ត្រូវ​សរសេរ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ នៅ​ថ្ងៃ​ដំបូង​នៃ​ការចូល​កាន់​តំណែង​របស់​លោក លោក​រដ្ឋមន្ត្រី​ការបរទេស Rubio បាន​ជួប​ជាមួយ​បណ្តា​រដ្ឋមន្ត្រី​ការបរទេស​របស់​ប្រទេស៣ នៅ​តំបន់​ឥណ្ឌួ​ប៉ាស៊ីហ្វិក​ដែល​រួម​ជាមួយ​សហរដ្ឋ​អាមេរិក​ បង្កើត​បាន​ជា​ក្រុម Quad មាន​ប្រទេស​អូស្ត្រាលី ឥណ្ឌា​ និង​ជប៉ុន។

រដ្ឋមន្ត្រី​ការបរទេស​ទាំង៤ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដែល​បញ្ជាក់​ឡើង​វិញ​នូវ«ការតាំងចិត្ត​រួមដើម្បី​ពង្រឹង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​ និង​បើក​ចំហជា​ទីកន្លែង​ដែល​តម្លៃ​នីតិរដ្ឋ ប្រជាធិបតេយ្យ បូរណភាព​ និង​អធិបតេយ្យភាព​ទឹកដី​ត្រូវលើក​កម្ពស់និង​ការពារ។ រដ្ឋមន្ត្រី​ការបរទេស​ទាំង៤ បាន​សរសេរ​ថា «ប្រទេស​យើង​ទាំង៤ រក្សា​ជំនឿ​ស៊ុប​របស់​យើង​ថា ​ច្បាប់​អន្តរជាតិ ឱកាស​សេដ្ឋកិច្ច សន្តិភាព ស្ថិរភាព​និង​សន្តិសុខ​ក្នុង​តំបន់​ត្រួតត្រា​ទាំង​អស់ រួមមាន​តំបន់​នាវាចរណ៍ ពង្រឹង​ការអភិវឌ្ឍ​ និង​វិបុលភាព​របស់​ប្រជាពលរដ្ឋ​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ យើង​ក៏​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​ដល់​ចំណាត់ការ​ជា​ឯកតោភាគីណាមួយ​ដែល​ស្វះស្វែង​ធ្វើ​ការផ្លាស់ប្តូរ​ស្ថានភាព​ដូច​បច្ចុប្បន្ន​ដោយកម្លាំង​ ឬ​ការបង្ខិត​បង្ខំ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នៃ​ជំនួប​ដាច់​ដោយ​ឡែក​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស Rubio ជាមួយ​ពួក​មន្ត្រី​ទាំង៣ប្រទេស​នោះបាន​ឲ្យដឹងថា​ ការតាំងចិត្ត​ដើម្បី​ធ្វើ​ឱ្យ​ចំណង​ទាក់ទង​កាន់តែ​កាន់តែ​ស៊ី​ជម្រៅ​រវាង​ប្រទេស​និមួយៗ​ និង​សហរដ្ឋ​អាមេរិក​បាន​ត្រូវ​បញ្ជាក់។

ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Iwaya Takeshi លោក​រដ្ឋមន្ត្រី​ការបរទេស Rubio បាន​បញ្ជាក់​ថា ​សម្ពន្ធភាព​រវាង​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​ជា​ការសំខាន់​នៃ​សន្តិសុខ​និង​វិបុលភាព​នៅ​ក្នុង​តំបន់។

នៅពេល​ដែល​លោក​រដ្ឋមន្ត្រី​ការបរទេស Rubio បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​កិច្ចការ​បរទេស​ឥណ្ឌា​លោក Subrahmanyam Jaishankar ក្រសួង​ការបរទេស​អាមេរិក​បាន​កត់​សម្គាល់​ថា​ ឥស្សរជន​ទាំង២បាន​ពិភាក្សា​ប្រធានបទ​សំខាន់ៗរួមមាន​ការពង្រឹង​ភាពជា​ដៃគូ​របស់​អស់​លោក​លើ​វិស័យសំខាន់​និង​លេចធ្លោ​លើ​បច្ចេកវិទ្យា​ កិច្ចសហប្រតិបត្តិការ​ការពារ​ប្រទេស​ និង​ថាមពល។

ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​កិច្ចការ​បរទេស​អូស្ត្រាលី​អ្នក​ស្រី Penny Wong និង​លោក​រដ្ឋមន្ត្រី​ការបរទេស Rubio ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ជាក់​ថា​ មន្ត្រី​ទាំង២«បាន​សរសើរ​សម្ពន្ធភាព​យូរ​អង្វែង​រវាង​សហរដ្ឋ​អាមេរិក​និង​អូស្ត្រាលី​ជា​គ្រឹះ​ដល់​សន្តិសុខ និង​វិបុលភាព​អន្តរជាតិ»។

ជំនួប​លើក​ដំបូង​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស Rubio ជាមួយ​សម្ពន្ធមិត្ត​ទាំង៣របស់​សហរដ្ឋ​អាមេរិក​សង្កត់​ពី​អ្វី​ដែល​លោក​បាន​ថ្លែង​ទៅកាន់​បុគ្គលិក​របស់​ក្រសួង​ការបរទេស​នៅ​ថ្ងៃ​ដដែល​នោះ​ថា នៅ​ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី Donald Trump គោលនយោ​បាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិកមាន​ភាពច្បាស់លាស់​អំពី​បេសកកម្ម​របស់​ខ្លួន​គឺ«អ្វីៗ​ដែល​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​កាន់តែ​ខ្លាំង ​ឬ​មាន​សុវត្ថិភាព​ឡើង ​ឬ​មាន​វិបុលភាព​ឡើង នឹង​ក្លាយ​ជា​បេសកកម្ម​របស់​យើង»។ លោក​រដ្ឋមន្ត្រី​ការបរទេស Rubio បាន​ថ្លែង​ថា៖

«ខ្ញុំ​រំពឹង​ថា ​គ្រប់​ប្រទេស​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ធ្វើ​ឱ្យ​ជឿនលឿន​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន។ ហើយ​ក្នុង​ឧទាហរណ៍​ប្រទេស​ទាំង​នោះ ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ប្រទេស​ជា​ច្រើន ដែល​ក្នុង​នោះ​ផលប្រយោជន៍​ជាតិ​របស់​យើង​ និង​ការសម្រប​តាម​របស់​ពួកគេ យើង​សង្ឃឹម​នឹង​ធ្វើការ​ជាមួយ​ពួកគេ»។

លោក​រដ្ឋមន្ត្រី​ការបរទេស Rubio បាន​ថ្លែង​ទៀត​ថា គោលដៅដ៏​សំខាន់​សម្រាប់​គោល​នយោបាយ​សាកលលោក​របស់​លោក​ប្រធានាធិបតី Trump គឺ​លើក​ស្ទួយ​សន្តិភាព ពីព្រោះ​ការណ៍​នេះ​ស្ថិត​ក្នុង​ផលប្រយោជន៍​ជាតិ​របស់​យើង»។

ជំនួប​រវាង​សហរដ្ឋ​អាមេរិក​និង​ដៃគូ​របស់​ខ្លួន​នៅ​ក្នុង​ក្រុម Quad បង្ហាញ​នូវ​ការតាំងចិត្ត​មួយ​ដល់​គោលដៅ​រួម៕

XS
SM
MD
LG