Accessibility links

Breaking News

បទវិចារណកថា៖ ជនជាតិ​គុយបា សក្តិសម​រស់នៅ​ដោយ​មាន​សេរីភាព


រូបឯកសារ៖ ក្រុមបាតុករ លើ​កម្រាមដៃ​ជា​អក្សរ «L» សម្រាប់​ពាក្យ​«liberty» ដែល​មាន​ន័យ​ថា សេរីភាព និង​គ្រវី​ទង់ជាតិ នៅ​តំបន់ Little Havana នៃ​ទីក្រុង Miami ខណៈ​ដែល​ប្រជាពលរដ្ឋ បាន​ប្រមូលផ្តុំ​គ្នា​គាំទ្រ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ប្រទេស​គុយបា។
រូបឯកសារ៖ ក្រុមបាតុករ លើ​កម្រាមដៃ​ជា​អក្សរ «L» សម្រាប់​ពាក្យ​«liberty» ដែល​មាន​ន័យ​ថា សេរីភាព និង​គ្រវី​ទង់ជាតិ នៅ​តំបន់ Little Havana នៃ​ទីក្រុង Miami ខណៈ​ដែល​ប្រជាពលរដ្ឋ បាន​ប្រមូលផ្តុំ​គ្នា​គាំទ្រ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ប្រទេស​គុយបា។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ពួក​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ប្រទេសគុយបា ​នៅ​តែប្តេជ្ញា​រំដោះប្រទេសជាតិ​ជា​កោះ​របស់​ពួគ​គេ​ពី​ការសង្កត់​សង្កិន ទោះជាត្រូវ​រដ្ឋាភិបាល​បង្ក្រាប​យ៉ាង​ខ្លាំងក៏​ដោយ។

ចាប់​ផ្តើម​ពី​ថ្ងៃទី១១ ខែកក្កដា ប្រជារាស្ត្រ​គុយបា​រាប់ពាន់​នាក់នៅ​ក្នុង​ក្រុង​រាប់​សិបនៅទូទាំងប្រទេស បាន​ដើរ​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ទាមទារ​ដោយ​សន្តិវិធីឱ្យ​មានការ​គោរពសិទ្ធិ​មនុស្ស​ និង​សិទ្ធិជា​មូលដ្ឋាន​របស់​ពួក​គេ។ ជាការ​ឆ្លើយ​តប ​កងកម្លាំង​សន្តិសុខគុយបា បាន​បង្ក្រាប​យ៉ាង​ឃោរឃៅទៅ​លើ​ក្រុម​បាតុករ ចាប់​ខ្លួន​បាតុកររាប់រយ​នាក់​ដោយសារ​ពួក​គេ​គ្រាន់តែប្រើសិទ្ធិពួក​គេ​ក្នុង​ការ​សម្តែង​មតិនិង​ជួបជុំគ្នា​ដោយ​សេរី។ តាំង​ពីពេលនោះមក ​ពួក​បាតុករនិងក្រុមអ្នក​គាំទ្រសិទ្ធិ​មនុស្ស ត្រូវ​បាន​កាត់​ទោស​ក្នុង​ដំណើរការគ្មាន​ការធានារ៉ាប់រងអំពីការ​កាត់ក្តី​ដោយ​យុត្តិធម៌ទេ។ ចាប់ពីខែកញ្ញា​មក ក្រុមសិទ្ធិ​មនុស្ស Cubalex បាននិយាយ​ថា មាន​របាយការណ៍​១ពាន់ ៦៧​ អំពីការ​ចាប់​ខ្លួនមនុស្ស ហើយពាក់ណ្តាលនៃ​ចំនួន​នេះ ត្រូវ​បាន​ឃុំឃាំង​ស្រេច​ហើយ ដោយមានរួម​បញ្ចូលទាំងអនីតិជនជាង​ដប់​នាក់​ផង​ដែរ។​ គេរាយការណ៍​ថា​ ជន​ខ្លះក្នុង​បណ្តាអ្នក​ជាប់ឃុំឃាំង​ទាំង​នេះ​ ត្រូវបានរំលោភលើ​រាងកាយនៅពេល​ឋិតក្នុង​ការ​ឃុំឃាំងរបស់​របបគ្រប់គ្រង​នេះ។ អ្នកត្រូវឃាត់​ខ្លួន​ខ្លះនៅ​តែ​ជាប់ឃុំឃាំង ឬត្រូវ​ឃុំឃាំងដោយគ្មានការ​ចោទប្រកាន់​ជា​ផ្លូវ​ការទេ។ ចំណែក​ឯ​ជន​ឯទៀត​វិញ រដ្ឋាភិបាលគុយបាបន្ថែម​ទោស​ជាប់​ពន្ធនាគា​រពី​៦ទៅ ១២ឆ្នាំ ដោយសារពួកគេគ្រាន់​តែ​បានចូល​រួមក្នុង​បាតកម្មដោយ​សន្តិវិធី​ទាំង​នោះ។

នៅ​ក្នុងសេចក្តី​ថ្លែងការណ៍មួយសុំអង្គការ​សហប្រជាជាតិឱ្យដោះស្រាយ​បញ្ហា​នៃ​ប្រទេស​គុយបា រដ្ឋមន្ត្រីការបរទេសសហរដ្ឋ​អាមេរិក លោក Antony Blinken បានគូស​បញ្ជាក់អំពី​«ការ​ចាំ​បាច់​ជា​សាកល​ដើម្បីគោរព​សិទ្ធិមនុស្ស​របស់មនុស្សគ្រប់​រូប»។​ លោក​បាន​បន្ថែមថា «ជាការ​ចាំបាច់​ដែល​សហគមន៍អន្តរជាតិត្រូវតែនិយាយប្រឆាំង​នឹងការ​សង្កត់​សង្កិន​និង​ការ​ចាប់​ខ្លួនក្រុម​បាតុករ​គុយបា​ច្រើន​នាក់ ទាមទារ​ឱ្យមាន​ការ​ដោះលែងក្រុម​ជន​ត្រូវ​ជាប់​គុក​ដោយអយុត្តិធម៌​ និង​គាំទ្រការប៉ង​ប្រាថ្នារបស់ប្រជារាស្ត្រ​គុយបាក្នុងការ​សម្រេច​អនាគ​ត​របស់ពួក​គេផ្ទាល់»។​

​លោករដ្ឋមន្ត្រី Blinken បាន​សុំដល់​រដ្ឋាភិបាលគុយបា​ក្នុង​ឋានៈខ្លួន​ជាសមាជិកមួយនៃ​ក្រុមប្រឹក្សាសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ «ឱ្យ​គោរពសិទ្ធិមនុស្សនិង​សេរីភាព​ជា​មូលដ្ឋានរបស់​ប្រជារាស្ត្រ​គុយបាដូច​ដែល​មានចែង​នៅ​ក្នុងសេចក្តី​ប្រកាស​សាកលស្តី​ពី​សិទ្ធិមនុស្ស»។

លោក​រដ្ឋមន្ត្រី Blinken បានប្រកាស​ថា «ប្រជារាស្ត្រគុយបា​សក្តិសមមានឱកាស​មួយ​ដើម្បី​ប្រើ​សិទ្ធិរបស់ពួក​គេនិងបញ្ចេញ​ការ​ប៉ងប្រាថ្នារបស់ពួក​គេ​ដោយគ្មាន​ការ​ភ័យ​ខ្លចអំពីអំពើ​ហិង្សា​ ឬ​ការជាប់ពន្ធនាគារ»។ សហរដ្ឋ​អាមេរិក​ នឹង​បន្តគាំទ្រ​ប្រជារាស្ត្រ​គុយបា ហើយ​នឹងបន្តធ្វើ​សកម្មភាពដើម្បី​ឧបត្ថម្ភផ្ចុង​ផ្តើមដល់​ការ​ធ្វើឱ្យ​រដ្ឋាភិបាល​គុយបា ទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​ការ​រំលោភ​លើ​សិទ្ធិមនុស្ស៕

XS
SM
MD
LG