Accessibility links

Breaking News

បទវិចារណកថា៖ អង្គការ​អូតង់​​​ប្រុងប្រៀប​សម្រាប់​អនាគត


រូបឯកសារ៖ យានប្រយុទ្ធ​អំឡុងពេល​ធ្វើ​សមយុទ្ធ​របស់​អង្គការ​អូតង់​នៅ​ប្រទេស​ប៉ូឡូញ។
រូបឯកសារ៖ យានប្រយុទ្ធ​អំឡុងពេល​ធ្វើ​សមយុទ្ធ​របស់​អង្គការ​អូតង់​នៅ​ប្រទេស​ប៉ូឡូញ។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ការគាំទ្រខ្លាំងនិង​រួមគ្នា​ដល់ប្រទេស​អ៊ុយក្រែន​នៅ​ពេលប្រទេស​នេះ​ការពារ​ខ្លួន​ឯងប្រឆាំង​នឹងសង្គ្រាម​ឃោរឃៅ​របស់​រុស្ស៊ីជា​អាទិភាពកំពូលមួយសម្រាប់អង្គការ​អូតង់។ ឯកអគ្គរដ្ឋទូត​ស.រ.អ.ប្រចាំ​អង្គការ​អូតង់​លោកស្រី Julianne Smith បាន​និយាយថា ការគាំទ្រ​នេះមាន​ឡើងដោយសារ«​កងកម្លាំង​យោធាអ៊ុយក្រែនមិនមែន​ប្រយុទ្ធគ្រាន់តែ​ការពារដែនដីផ្ទាល់​ខ្លួនប៉ុណ្ណោះទេ តែពួក​គេ​ក៏ប្រយុទ្ធដើម្បីការពារ​គុណតម្លៃ​ជាស្នូល​នៃ​សម្ព័ន្ធភាព​អូតង់​និងធម្មនុញ្ញ​អ.ស.ប. ផងដែរ»។

លោកស្រី​ឯកអគ្គរដ្ឋទូត Smith បាន​ថ្លែងថា​ ជា​ការពិត គំនិត​យុទ្ធសាស្ត្រ​របស់អង្គការ​អូតង់«ហៅ​រុស្ស៊ីថា​ជាការគំរាម​កំហែង​មួយ​ដល់​សម្ព័ន្ធភាព​នេះ»។ លោកស្រី Smith បាន​និយាយ​ថា៖

«តែ​គំនិត​យុទ្ធសាស្ត្រ​នេះក៏​និយាយ​ដែរ​អំពី​ឧបសគ្គជាច្រើន​ដែល​យើង​ប្រឈម ទោះជាការប្រឈម​ជា​មួយ​សាធារណរដ្ឋប្រជាមានិត​ចិន​និងការប្រឹងប្រែង​របស់ប្រទេសនេះ​ក្នុងការ​បំបែកបំបាក់សម្ព័ន្ធភាព​នេះពី​ខាងក្នុង ឬឧបសគ្គ​ឯទៀតៗ​ដូច​ជាសន្តិសុខ cyber ឧបសគ្គ​ខាង​សន្តិសុខ​ធាតុអាកាស​បណ្តាល​មក​ពី​បច្ចេកវិទ្យាថ្មីៗ ​ឬ​ឧបសគ្គ​ទាក់ទង​នឹងអវកាស»។

លោកស្រី​ឯកអគ្គរដ្ឋទូត Smith បានថ្លែង​ថា «គំនិត​យុទ្ធសាស្ត្រនេះ​សំខាន់សម្រាប់អង្គការ​អូតង់​ក្នុង​ពេល​អនាគត»។ លោកស្រី​បាន​និយាយ​ទៀត​ថា៖

«យើងពិនិត្យ​មើលការ​ប្រឈមនានា​ដូចជា​សន្តិសុខ cyber ឬ​ការ​វាយប្រហារ cyber ហើយ​នៅ​ពេល​មានការប្រឈម​ទាំង​នេះ​សម្ព័ន្ធភាព​អូតង់រួបរួមគ្នា​ជាដំបូង​ដើម្បីការពារ​ប្រព័ន្ធ​បណ្តាញរបស់​ខ្លួន​ផ្ទាល់​ហើយ​ក៏​ដើម្បីផ្តោតការយក​ចិត្តទុកដាក់លើការអភិវឌ្ឍន៍ឧបករណ៍​ថ្មីៗ ការ​ផ្តើម​គំនិត​ថ្មីៗដែល​អាច​ការពារ​យើង​បានល្អ​ប្រសើរ​ជាងមុន​ពី​ពួក​ប្រទេសដែល​ប្រើការវាយប្រហារ cyber ដើម្បី​គំរាមកំហែង​យើង​ឬ​ប្រឹងប្រែង​បំបែក​បំបាក់យើង ​ឬ​មួយ​ជំរុញ​យើង​ទៅកាន់​គោលជំហរ​មួយ ​ឬ​គោលជំហរ​មួយទៀត។ យើងក៏​ពិនិត្យ​មើល​ដែរអំពី​ល្បិច​ផ្សំ​ឯទៀតៗដែល​ពួក​សត្រូវយើងពឹងពាក់។ ប្រទេស​ខ្លះ​ដូច​ជា​ប្រទេសរុស្ស៊ី​ជា​ដើមពឹងពាក់​ច្រើន​ជាងមុនលើការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ។ នេះ​ជា​ប្រធានបទ​មួយនៃ​ការ​សន្ទនាគ្នា។ សន្តិសុខ​ថាមពលក៏​ជា​ប្រធានបទ​មួយ​ទៀតនៃការសន្ទនា​គ្នា​ដែរ»។

លោកស្រី​ឯកអគ្គរដ្ឋទូត Smith បានថ្លែងថា «សម្ព័ន្ធភាពអូតង់ក៏ពិនិត្យ​មើលដិតដល់​ដែរ​អំពី​ហេដ្ឋារចនាសម្ព័ន្ធក្រោម​សមុទ្រ ជា​ពិសេស​នៅក្រោយការវាយប្រហារលើ​បំពង់ឧស្ម័ន​ North Stream One និង​ North Stream Two»។ ហើយ​នៅ​ទី​បញ្ចប់ អង្គការអូតង់ទន្ទឹង​រង់ចាំ​ស្វាគមន៍​សម្ពន្ធមិត្តថ្មីពីរ​គឺប្រទេសស៊ុយអែតនិងប្រទេសហ្វាំងឡង់ ដែល​បានសុំ​ចូល​ជា​សមាជិក​ជាការឆ្លើយ​តបនឹងការលុកលុយ​របស់រុស្ស៊ី​ក្នុងប្រទេសអ៊ុយក្រែន។​ លោកស្រីបានពោល​ថា៖

«ប្រទេសទាំង​ពីរនេះ​ជាប្រទេស​ដែលតំណាង​គុណតម្លៃដែល...យើងនៅទីនេះ​ដើម្បីការពារ។ ប្រទេស​ទាំង​នេះជាប្រទេសកាន់​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ តែ​ពួកគេ​ក៏ជាសម្ព័ន្ធមិត្តមានសមត្ថភាព​ខ្លាំង​ណាស់ដែរ។ ប្រទេសទាំង​ពីរនេះ​ក៏បានធ្វើ​សមយុទ្ធនិងហ្វឹកហ្វឺនជា​មួយកងកម្លាំងនៃ​អង្គការ​អូតង់​ច្រើន​ឆ្នាំមកហើយ ហើយពួក​គេក៏​បានចូលរួមក្នុងបេសកកម្ម​របស់អង្គការ​អូតង់​ផង​ដែរ»។

លោកស្រី Smith បាន​មានប្រសាសន៍​ថា «ជា​មួយ​គ្នា សម្ព័ន្ធភាព​អូតង់​ពិនិត្យ​មើលឧបសគ្គ​ខាងយោធា​មានយូរយា​មក​ហើយ​ដោយពង្រឹងការធ្វើឱ្យ​រា ​និងការការពាររបស់ខ្លួន។ តែ​សម្ព័ន្ធនេះ ក៏ពិនិត្យ​មើលអ្វីៗហួស​ពី​នេះ​ ហួស​ពី​បេសកកម្ម​ស្នូល​របស់ខ្លួន​ដើម្បីទប់ទល់នឹង​ឧបសគ្គ​ថ្មីៗដែលយើង​ទាំងអស់គ្នា​កំពុងប្រឈម»៕

XS
SM
MD
LG