សេចក្តីថ្លែងការណ៍រួមនោះបានជំរុញឱ្យយោធាភូមាបន្ធូរបន្ថយហិង្សា អនុញ្ញាតឱ្យផ្គត់ផ្គង់និងចែកចាយជំនួយមនុស្សធម៌នៅទូទាំងប្រទេសនិងផ្តល់អាទិភាពការពារជនស៊ីវិល ខណៈដែលប្រកាន់ខ្ជាប់ឱ្យបានពេញលេញដល់ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា ការខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីជួយធានារកដំណោះស្រាយសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនឥឡូវនេះកំពុងតែដំណើរការ។
លោកប្រធានាធិបតី Trump បានមានប្រសាសន៍ថា សកម្មភាពរបស់ក្រុមកាតែល (Cartel) គំរាមកំហែងដល់សុវត្ថិភាពរបស់ពលរដ្ឋអាមេរិកាំង សន្តិសុខសហរដ្ឋអាមេរិក និងស្ថិរភាពនៃរបៀបរៀបរយអន្តរជាតិនៅក្នុងតំបន់អឌ្ឍគោលខាងលិច។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio មានប្រសាសន៍ថា ភាគច្រើននៃប្រវត្តិសាស្ត្រនៃសតវត្សរ៍ទី២១នេះ នឹងត្រូវសរសេរនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Robio បានថ្លែងថា៖ «ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Trump អាទិភាពកំពូលរបស់ក្រសួងការបរទេសអាមេរិកគឺអាមេរិក។ សម្រាប់ទីអវសាននេះតើអាមេរិកអាចលើកកម្ពស់បុព្វហេតុនៃសន្តិភាពនៅលើផែនដីដោយរបៀបណា បើខ្លួនមិនមានសុវត្ថិភាពក្នុងប្រទេសជាបឋមទេនោះ?»
ដោយជឿថា «ការផ្លាស់ប្តូរត្រូវតែមាន តែត្រូវមានតាមរយៈការតស៊ូឥតឈប់ឈរ» លោកបណ្ឌិត King បានរៀបចំនិងបានចូលរួមក្នុងសកម្មភាពពហិការដ៏ធំៗ ការអង្គុយនៅស្ងៀម ការដើរក្បួនដោយសន្តិវិធី និងសកម្មភាពអហិង្ដោយមិនស្តាប់បង្គាប់ស៊ីវិលផ្សេងទៀត។
សហរដ្ឋអាមេរិកបានបន្ធូរបន្ថយការរឹតត្បិតលើជំនួយមនុស្សធម៌ដល់ប្រទេសស៊ីរីដើម្បីជួយប្រជាពលរដ្ឋស៊ីរីនៅក្នុងដំណាក់កាលអន្តរកាលនយោបាយ។
បន្ទាប់ពីបានវាយប្រហារដោយមីស៊ីលរយៈពេលមួយឆ្នាំលើអ៊ីស្រាអែលមក ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែនបានបង្កើនការវាយប្រហាររបស់ខ្លួនក្នុងពេលថ្មីៗនេះ។
នៅខែកក្កដា ឆ្នាំ ២០២២ លោក Alexei ត្រូវបានផ្ដន្ទាទោសពីការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីកងទ័ពរុស្ស៊ី។ ចៅក្រមរុស្ស៊ីអ្នកស្រី Olesya Mendeleeva បានកាត់ទោសលោក Gorinov ឱ្យជាប់ពន្ធនាគារ ៧ ឆ្នាំ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានតាំងចិត្តផ្តល់អាទិភាពលើសិទ្ធិមនុស្សនៅក្នុងគោលនយោបាយការបរទេសអាមេរិក។ នេះបើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកអ្នកស្រី Uzra Zeya នៅក្នុងសុន្ទរកថាកាលពីពេលថ្មីៗនេះនៅឯពិធីប្រគល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស។
ទោះបីជាអ៊ីរ៉ង់ប្រហែលជាអាចចុះខ្សោយក៏ដោយ ក៏របបដឹកនាំរបស់អ៊ីរ៉ង់នៅតែបន្តការជិះជាន់គាបសង្កត់ប្រជាពលរដ្ឋរបស់ខ្លួនដដែល ជាពិសេសលើអ្នកដែលបានបង្កើនសំឡេងរបស់ខ្លួនប្រឆាំងនឹងរបបដឹកនាំអ៊ីរ៉ង់ ឬផ្តល់ដំណឹង និងព័ត៌មានពិត។
Load more